គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លាប់​៧​នាក់ របួសធ្ងន់​ស្រាល​២១​នាក់

52

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ កើតឡើង​១៤​លើក (​យប់​១០​លើក​) ស្លាប់​៧​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៨​នាក់​(៧​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)​។ ស្លាប់​សរុប​៧​នាក់ ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៦​នាក់​) ថ្មើរជើង​១​នាក់​។

Loading...

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៧​លើក ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធិ​១​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់​,​ប្រជែង​២​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ងងុយដេក​១​លើក​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​៦​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, រថយន្ត​តូច និង​រថ​យ្ត​តូច​១​លើក​, រថយន្ត​តូច និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត យាន​២៧​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​១៤​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​៦​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យាន​បង្កហេតុ ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​៥​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៩​លើក​, ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​០០​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​៤​លើក ស្លាប់​១​នាក់​របួស​៧​នាក់​(​ស្រី​៣​នាក់​),​កំពត​២​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់​,​បាត់ដំបង​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​),​កំពង់ចាម​២​លើក ស្លាប់​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​), កំពង់ឆ្នាំង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​,​កណ្តាល​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់ និង​ខេត្តព្រៃវែង​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៣៣,៨១១​គ្រឿង (​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៨២៥​គ្រឿង​(៥៣%) អប់រំ​៤០៨​គ្រឿង (​ម៉ូត​៦៧%) មធ្យោបាយ ពិន័យ​៤១៧​គ្រឿង​(​ម៉ូតូ​៤០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៥៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១,៨២៤​គ្រឿង អប់រំ​២៦៦​គ្រឿង ពិន័យ​ចំនួន​សរុប​១៦៧​គ្រឿង (​មួក​០០​គ្រ កញ្ចក់​១២៣​គ្រឿង បញ្ច្រាសទិស​៦​គ្រឿង ផ្សេង​ៗ៣៨​គ្រឿង ៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី