អុញនោះ ! ចៅអធិការ​វត្ត​ជា​ឃាតក​សម្លាប់​មនុស្ស​ខឹង​រឿង​គេ​ទារ​លុយ និង​ដឹង​រឿង​មាន​ស្រី​ញី

754

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ នគរបាល​ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ពាក់ព័ន្ធ​ថា បាន​សម្លាប់​អ្នក​រត់​ម៉ូតូឌុប ចោល​សាកសព​នៅ​គុ​ម្ពោ​ធ​ជិត​ស្ពាន​អ​ង្ល​ង់​វែង មូលហេតុ​ខឹង​ជន​រង​គ្រោះ​ទារប្រាក់​ជំពាក់​ចំនួន​៤ ៥០០​ដុល្លារ​អា​មេ​រិ​ក និង​ដឹង​រឿង​ព្រះ​ចៅអធិការ​វត្ត​អង្គ​នោះ​មាន​ស្រី​ញី​។

Loading...

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ព្រះ​ចៅអធិការ​វត្ត​ជា​ឃាតក​អង្គ​នោះ ទៅ​បង្ហាញ​កន្លែង​កើតហេតុ និង​ធ្វើ​ត្រាប់​អំពី​សកម្មភាព​ដែល​សង្ឃ​បាន​ប្រព្រឹត្ត​(​ព័ត៌មាន​បន្ថែម​យើងខ្ញុំ​នឹង​ជម្រាប​ជូន​បន្ត​ទៀត​)៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់