ចាប់ខ្លួន​ចាងហ្វាង​គេហទំព័រ​គ្មាន​សំឡេង​៤​នាក់ ពាក់ព័ន្ធ​ឆបោក​ប្រាក់

112

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ចាងហ្វាង​គេហទំព័រ​គ្មាន​សំឡេង​៤​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ ចំនួន​១០ ដុល្លារ​អា​មេ​រិ​ក ពី​ថៅកែ​កា​រ៉ា​ស់​សាំង ដោយ​ប្រើ​រូបភាព​ជា​មន្ត្រី​នគរបាល​ជាតិ​។ ចាងហ្វាង​គេហទំព័រ ៤​នាក់​នោះ ១.​ឈ្មោះ រ៉ូ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​.​ខេត្តបាត់ដំបង មុខរបរ​ចាងហ្វាង​សារព័ត៌មាន​គេហទំព័រ NTC​។

Loading...

២.​ឈ្មោះ ឯម សុ​វិ​សេដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ​ក្រុង​.​ខេត្តបាត់ដំបង មុខរបរ​ចាងហ្វាង សារព័ត៌មាន​គេហទំព័រ CPM​។ ៣.​ឈ្មោះ ឯម សុ​វិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​.​ខេត្តបាត់ដំបង មុខរបរ​ចាងហ្វាង សារព័ត៌មាន​គេហទំព័រ​TNC​។ និង​៤.​ឈ្មោះ ថុ​ង គឹ​ម​ងួ​ន ភេទ​ប្រុស​៤០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​សំរោង​ភ្នំ ក្រុង​.​ខេត្តបាត់ដំបង មុខរបរ​ចាងហ្វាង​សារព័ត៌មាន​គេហទំព័រ PCN​។

សេចក្តីរាយការណ៍​បន្ត​ថា ដើមបណ្តឹង​ឲ្យ​មាន ការ​ឃាត់ខ្លួន​ចាងហ្វាង​គេហទំព័រ​៤​នាក់​នោះ​មានឈ្មោះ យ៉ា​ន់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិសាត់ ជា​ថៅកែ​ស្ថានីយប្រេងឥន្ធនៈ​។ ដើមចម​បណ្តាល​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់​នេះ កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី ថ្ងៃ​ទី​១៩ ខែសីហា នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ មាន​មនុស្ស​៤​នាក់​ជិះឡាន​ឡិច​ស៊ី​ស RX-៣០០ ពណ៌​ផ្សែង​បារី ពាក់​ស្លាក​លេខ ប​.​ប​.២ B.០២៤៨ បាន​ចុះ​ពីលើ​រថយន្ត​ទៅ​សួរ​ម្ចាស់​ស្ថានីយ​ប្រេង​ថា កា​រ៉ា​ស់​នេះ​មានច្បាប់​ឬទេ? ពួក​គេ​មក​ពី​អគ្គ ស្នងការ​ស្នងការ​នគរបាល​ជាតិ​។

សួរ​ចុះ​សួរ​ឡើង​ស្រាប់តែ​និយាយ​សម្រួល​ទារ​លុយ​ម្ចាស់​កា​រ៉ា​ស់ ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក ពេល​នោះ​ប្រពន្ធ​ខ្លួន​(​យ៉ា​ន់ រ៉ា​ឌី​)​ពុំ​បាន​ឲ្យ​តាម​ការ​ទាមទារ​ទេ និង​បាន​ឲ្យ​តែ​១០​ដុល្លារ ហើយ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ខុស​ត្រូវ​អី​ចាំ​ប្តី​គាត់​មក​សិន​ព្រោះ​គាត់​ជាប់រវល់​លក់ដូរ​។ បន្ទាប់​មក​ចាងហ្វាង គេហទំព័រ​៤​នាក់​នោះ​ក៏​ទទួល​លុយ​១០​ដុល្លារ ហើយ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ចេញ​តែ​ម្តង​ទៅ​។

ជន​រង​គ្រោះ​បាន​បំភ្លឺ ប្រាប់​សមត្ថកិច្ច​ទៀត​ថា ក្រោយ​ពេល​ជនសង្ស័យ​ចេញ​រថយន្ត​ទៅ​ផុត គាត់​បាន​ទៅ​រាយការណ៍ ប្រាប់​នគរបាល មូលដ្ឋាន​ពី​ករណី​ជន​១​ក្រុម​ជិះ​រថយន្ត​ទៅ​ឆបោក​ប្រាក់​ពី​ភរិយា​គាត់​នោះ លុះ​ល្ងាច​ថ្ងៃ​ដដែល​សមត្ត​កិច្ច​ក៏​បាន ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​សាកសួរ រហូត​មានការ​បំភ្លឺ​ថា ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់ មែន ទើប​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់