ទិដ្ឋភាព​ទូទៅ​ការ​នៃ​ការ​ប្រឡង​បាក់​ឌុ​ប នៅ​ខេត្តបាត់ដំបង​មាន​លក្ខណៈ​ល្អ​ប្រសើរ

35

ខេត្តបាត់ដំបង ៖ ការ​ប្រឡង​ត្រូវ​បាន​បញ្ចប់​នា​ល្ងាច​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ គ្រប់​ទីកន្លែង តាម​ការ​គ្រោងទុក លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ និង​នៅ​តាម​មណ្ឌល​ប្រឡង ក្នុង​ខេត្ត​ផ្សេង​ទៀត នា​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម​ផ្លូវការ​តែ​មួយ​គត់ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

Loading...

លោក ងួ​ន រតនៈ អភិបាលខេត្ត ចូលរួម​បើក​វិញ្ញាសា​ថ្ងៃ​ទី​១ នៅ​មណ្ឌល​សាកលវិទ្យាល័យ​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បញ្ចប់​ក្នុង​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ប្រកបដោយ​ចំណេះដឹង​របស់​កូនក្មួយ​មក​ប្រឡង​ទទួល​បាន​ជោគជ័យ​។

ក្នុង​នោះ​កម្មវិធី​របស់ (​សស​យក​) បាន​ជួយ​សម្រួល​ផ្នែក​សណ្តាប់ធ្នាប់ និង​ជួយ​ផ្តល់​ទឹក​សុទ្ធ​ដល់​បេក្ខជន ប្រឡង​ដោយ​មិន​គិតថ្លៃ​ឡើយ ហើយ​ចំពោះ​ការ​ផ្ញើ​ម៉ូតូ មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​ណែនាំ​អាជីវករ ផ្ញើរ​កង់​-​ម៉ូតូ ឲ្យ​បញ្ចុះតម្លៃ​ត្រឹម​៥00​រៀល គ្រប់​មណ្ឌល​ប្រឡង​ក្នុង​ខេត្តបាត់ដំបង ដោយ​ការ​ផ្ញើ​ម៉ូតូ​តម្លៃ​ត្រឹមតែ ៥០០​រៀល​ក្នុង​១​គ្រឿង​។

លោក យី សុង​គី ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង បាន​បង្ហាញ​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នឹង​បើក​ទាំងអស់​នៅ​ទូទៅ​ក្នុង​ខេត្ត​មាន​ចំនួន ១១​មណ្ឌល ដោយ​មាន​បេក្ខជន​ចំនួន​៧,២៧៤​នាក់ (​ស្រី ៤,០៧៤​នាក់​) ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ថ្ងៃ​ទី​១៩ សីហា ២០១៩ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រឡង

និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​គ្រប់​មណ្ឌល​ប្រឡង ទូ​ទាំង​ខេត្ត​ដោយ​សិស្ស​ទាំងអស់​បាន​ពិនិត្យ​មើល និង​ចូល​ប្រឡង​ដូច​តាម​ការ​គ្រោងទុក ដែល​ក្នុង​នោះ​មាន បេក្ខភាព​សិស្ស​មិន​គោរព​វិន័យ​ក្នុង​សាលា មក​រៀន​មិន​បាន​ទៀងទាត់ មិន​អាច​អនុគ្រោះ​ឲ្យ​បាន បោះបង់​ការ​សិក្សា​មាន​ចំនួន​១០៥​នាក់​(​ស្រី​៥៣​នាក់​) ត្រូវ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​ឡើយ​។

លោក យី សុង​គី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​ប្រាប់​ថា ការ​តស៊ូ​ដើម្បី​អនាគត ទោះបី​មាន​ជំងឺ​ជាប់​ខ្លួន ពិបាក​ទ្រាំ​យ៉ាងណា​ក៏​កូន​ៗ ក្មួយ​ៗ នៅ​តែ​តស៊ូ អ៊ំ​សូម​កោតសរសើរ និង​ជូនពរ​កូន​ៗ​សម្រេច​បាន​ឆ្លង​ឧបសគ្គ​មួយ​នេះ ហើយ​សូម​បងប្អូន អាណាព្យាបាល​យកចិត្តទុកដាក់​ជាមួយ​សុខភាព​កូន​ៗ​បន្ថែម​ទៀត​ផង ពិសេស​ជំងឺគ្រុនឈាម ព្រោះ​ពួក​គេ ភាគច្រើន​មាន​ជំងឺ​នេះ ក្នុង​ពេល​ប្រឡង​បាន​ធ្វើទុក្ខ មាន​ចំនួន​៦​នាក់ ដែល​ត្រូវ​បន្តោង​សេរ៉ូម​ក្នុង​ពេល​កំពុង ប្រឡង​។

ចរាចរ​សន្តិសុខ​ផ្ទៃក្នុង សណ្តាប់ធ្នាប់ តម្រួត​បទបញ្ជា ចុះ​តាម​គោលដៅ​ទាំង​១១​មណ្ឌល ក្នុង​នោះ​កម្លាំង​អន្តរាគមន៍​ចល័ត​តាម​មណ្ឌល​សំខាន់​ៗ ក្នុង​រយៈពេល​២​ថ្ងៃនេះ​គ្មាន​រឿងហេតុ​អ្វី​កើតឡើង​ឡើយ ៕ ដោយ ៖ ហួត សុង​ហាក់