ឃាត់ខ្លួន​ជនជាតិ​ចិន​៣៦៦​នាក់ រក​ឃើញ​២៧​នាក់​ដែល​សមត្ថកិច្ច​ចិន​កំពុង​តាម​រក​ចាប់ខ្លួន

82

ខេត្តស្វាយរៀង ៖ នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២១ ខែសីហា​ម្សិលមិញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជនបរទេស​នៅ ទីតាំង​អគារ​គ្មាន​លេខ​មាន​កម្ពស់​៨​ជាន់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​សរុប​ចំនួន​៣៦៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៨២​នាក់ និង​វៀតណាម​១​នាក់​។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ​មាន​បុរស​ស្ត្រីជន​ជាតិចិន ចំនួន ២៧​នាក់ ដែល​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ពុំ​មាន​ឯកសារ​ផ្លូវច្បាប់ និង​មានឈ្មោះ​ក្នុង​បញ្ជី​មុខ សញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់​សមត្ថកិច្ច​នគរបាល​ប្រទេស​ចិន​ផង​ដែរ​។

Loading...

ភ្លាម​ៗ​នោះ​ជនជាតិ​ចិន ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​ជនបរទេស​(​ចិន​) ចំនួន​៣៣៩​នាក់ ដែល​មិន​មានឈ្មោះ​ជាប់​ពាក់ព័ន្ធ ក្នុង​បញ្ជី​របស់​សមត្ថកិច្ច​ចិន​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​សម្រេច​ទុក​រយៈពេល​មួយ ស​ប្តា​ហ៍​ឲ្យ​អ្នក ទទួលខុសត្រូវ​ក្រុមហ៊ុន​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​កម្ពុជា​ឲ្យ​ទាន់​ពេល​កំណត់​។

ក្រោយមក សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​២៧​នាក់​ដែល​សមត្ថកិច្ច​ចិន​តាម​រក​នោះ​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១២​យប់មិញ​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​មន្ត្រី​នគ​បាល​អន្តោ​ប្រវេ​ស៍ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​តាម​ព័ត៌មាន​សមត្ថកិច្ច​ទទួល​បាន​មាន​ជនជាតិ​ចិន​ប្រមាណ​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​នាក់​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី​តាម​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត​ខេត្តស្វាយរៀង​។

លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា បើ​តាម​ព័ត៌មាន​មិន​ផ្លូវការ​គឺ​ឲ្យ​ដឹង​ថា មាន​ជនបរទេស​មក​ស្នាក់​នៅ​ប្រកប​មុខរបរ និង​ធ្វើការ​នៅ​តាម​ការ​ស៊ី​ណូ​នៅ​ក្រុង​បា​វិត​ប្រមាណ ៣​ម៉ឺន​ទៅ​៤​ម៉ឺន​នាក់ ក៏​ប៉ុន្តែ​ជាក់ស្តែង​ជនរ​បរទេស​ដែល​ជា​ជនជាតិ​ចិន​បាន​មក​ចុះបញ្ជី​សុំ​ទិដ្ឋិ​ការ ធ្វើរ​ការងារ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាន​ចុះបញ្ជី និង​ចេញ​ប​ណ្ណ័​ធ្វើ​សៀវភៅ​ការងារ​ជូន បាន​ចំនួន​១២,៣៥០​នាក់ ក្នុង​នោះ​ភាគច្រើន​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ រកស៊ី​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​។

ដូច្នេះ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​របស់​រដ្ឋ​ជា​ច្រើន​។ លោក អ៊ូ សុ​ខឿន បន្ត​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែសីហា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​របស់​ការិយាល័យ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស «​មេន​ហាត​ធេ​ន​»​ក្រុង​បា​វិត ខេត្តស្វាយរៀង លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដី​ពី​ការងារ​ជូន​ដល់​លោក​អគ្គនាយក និង​តំណាង​ក្រុមហ៊ុន កាស៊ីណូ នៅ​ក្នុង​ក្រុង​បា​វិត​។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ គាំ វុ​ទ្ធី​គុណ ប្រធាន​ក្រុមការងារ​ចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​លោក ហាស់ ប៊ុ​ន​ធី ទីប្រឹក្សា​ក្រសួង ការងារ និង​ជា​ប្រធាន​មន្ទី​ការងារ​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្នងការ​រង​ទទួល​ផែនការ​ងារ អន្តោប្រវេសន៍​លោក​អនុប្រធាន​មន្ទីរ​ការងារ និង​សមាជិក​ក្រុមការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​លោក​អគ្គនាយក​ក្រុមហ៊ុន និង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន​១៤​ក្រុមហ៊ុន​ចូលរួម​សរុប​២៩​នាក់ ស្រី​០៣​នាក់​។ លោក​បន្ត​ទៀត​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ឲ្យ​ក្រុមហ៊ុន​បង្ហាញ និង​ធ្វើ​របាយការណ៍ ឲ្យ​បាន​ជាក់លាក់​នូវ​ចំនួន​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​ប្រកប​មុខរបរ និង​ធ្វើ​ការងារ​នៅ​តាម​ក្រុមហ៊ុន កាស៊ីណូ​មក​ចុះបញ្ជី និង​ធ្វើ​សៀវភៅ​ការងារ​ឲ្យ​បាន​គ្រប់​គ្នា​។ ហើយ​ក្រុមការងារ និង​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ ពលកម្ម​បរទេស​នៅ​ពាក់កណ្តាល​ខែកញ្ញា​២០១៩​ខាង​មុខ​នេះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន