សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព

28

ខេត្ត​ប៉ៃលិន ៖ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព នៅ​តាម​តូប​ប​នានា ដែល​ដាក់​តាំង​លក់​តាម​គេហដ្ឋាន​ក្នុង​ភូមិប​ឌិន​នៀវ និង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​លើក​ឡើង​ថា ដោយ​មានការ ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ឲ្យ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព តាម​តូប​នានា​ក្នុង​ផ្សារ សាលារៀន មាត់ច្រក​ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្សឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​មើល​ទំនិញ។

Loading...

និង​ការ​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ន័យ​ថែរក្សា​ការពារ​សុខភាព និង​លើកកម្ពស់​សុ​ខុ​មា​ភាព​ជូន​ពលរដ្ឋ​ឲ្យ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ទើប​ដូច្នេះ​ហើយ​នៅ​ពេល​នេះ​បាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​ធ្វើការ​ចុះ​ផ្ទាល់ និង​ណែនាំ​ផ្ទាល់ ដើម្បី​ឲ្យ​បងប្អូន ជឿជាក់​នៃ​ការ​ថែរក្សា​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ទុបស្កាត់​ទំនិញ​ដែល​គ្មាន​ការ​អនុញ្ញាត គ្មាន​ស្លាក​សញ្ញា ត្រឹមត្រូវ ទំនិញ​ខូចគុណភាព ហួស​សុពលភាព កុំ​ឲ្យ​មានការ​ដាក់​តាំង​លក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព យ៉ាង​ខ្លាំង និង​ខាតបង់​ថវិកា​ពេលវេលា​ផង​ដែរ​។

លោក​បន្ត​ថា ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​ការ​បរិភោគ​ប្រកប ដោយ​អនាម័យ​ខ្ពស់ សូម​ប្រជាពលរដ្ឋ និង​ជីវ​ករ​ត្រូ​ធ្វើ​យ៉ាងណា​ចូលរួម​យល់​ដឹង​ពី​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដែល​ធ្វើការ​ចុះ​ណែនាំ​ជា​ប្រចាំខែ សំដៅ​ពង្រឹង​ការ​ថែរក្សា​ការពា​សុខភាព​ប្រកបដោយ​គុណភាព​ល្អ ស្រប​តាម​ផែនការ​គោលដៅ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​បាន​បញ្ជាក់​ថា បើសិន​អាជីវករ​ទាំងអស់​មិន​គោរព និង​ធ្វើ​តាម​ការ​ណែនាំ​របស់ សាខា​កាំ​ត្រូល​ទេ​នឹង​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​ដោយ​មាត្រា​ទី​១៦ និង​៦៣ ដោយ​ផ្ត​ន្ទ​ទោស​ពី​១​ខែ​ទៅ​១​ឆ្នាំ ដែល​យក​ទំនិញ​ខូច​គុណ​លក់​ឲ្យ​ប្រជាជន​បណ្តាល​ឲ្យ​ខូចសុខភាព​។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ដកហូត​ទំនិញ​ខូចគុណភាព​សរុប​ចំនួន ៣៩,៥៥​គីឡូក្រាម ពី​អាជីវករ​រួម​មាន មី​កញ្ចប់​៣៥​កញ្ចប់ ទឹកក្រូច​ដប​០១​ដប​ធំ ទឹកដោះគោ​កំប៉ុង​រាវ ១៦​កំប៉ុង កាហ្វេ​កញ្ចប់​០១​កញ្ចប់​ធំ ទឹកក្រូច​កំប៉ុង ២៣​កំប៉ុង នំ​ស្រួយ​ផ្អែម​២៦​កញ្ចប់ ទឹកដោះគោ​ក្មេង ២៨​ដុំ ភេ​ស​ជ្ចៈ​ដប​៣៤​ដប ដើម្បី​យក​ទៅ​កម្ទេច​ចោល​៕ ដោយ ៖ នី​យា