សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចាប់​សាច់​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ជាង​១​តោន

88

ខេត្តកំពង់ឆ្នាំង ៖ សាច់ ឆ្អឹងជំនី និង​គ្រឿងក្នុង​ជ្រូក ប្រមាណ​ជាង​០១​តោន ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់ ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាប់​ឃាត់​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ យានយន្ត​គ្រប់​ប្រភេទ​ស​ស្ថិត​នៅ​ក្នុងភូមិ​ជ្រ​លាត់ដៃ ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មាន​ជ័យ​។ ការ​ឃាត់​រថយន្ដ​ខាងលើ ពី​ដំបូង​ឡើយ​គ្រាន់តែ​ដឹង​ថា រថយន្ត​មាន​ស្លាក​លេខ​តែ​គ្មាន​ឯកសារ​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ទើប​ធ្លាយ ដល់​រឿង​ដឹក​សាច់​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ថែម​ទៀត​។

Loading...

សាច់​ជ្រូក​ដែល​គ្មាន​ឯកសារ​ច្បាស់លាស់ និង​សង្ស័យ​ខូច គុណភាព​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​មក​ដល់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​វេលា​ម៉ោង​២ និង​៣០ នាទី ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩​។ បើ​តាម​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី ២២ សីហា កម្លាំង​ប្រតិបត្តិការ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0746 ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​មើល​ឯកសារ​នៃ​រថយន្ត​ពេល​ត្រួតពិនិត្យ​ឃើញ​ថា រថយន្ត​ខាងលើ​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​ពាក់​ស្លាក​លេខ​មិន​ច្បាស់លាស់ ហើយ​ក៏​បាន​ធ្វើការ​ចាប់​ឃាត់​រួម​ជាមួយ និង​អ្នកបើកបរ​រថយន្ត​ផង​ដែរ​។

ក្រោយ​ការ​ចាប់​ឃាត់​រថយន្ត​ម្ចាស់​ទំនិញ ឃើញ​មានការ​ចាប់​គាត់​យូរ​ពេក ក៏​បាន​សុំ​ចរចា​ជាមួយ​សមត្ថកិច្ច​ចម្រុះ ដោយ​សុំ​សាង​ទំនិញ​របស់​ខ្លួន​ដាក់​រថយន្ត​ផ្សេង​ទៀត​ដើម្បី​បន្ត​ទៅ​ដំណើរ​ទៅ​មុខ ដោយ​បាន​បញ្ជាក់​ប្រាប់​ថា បើ​រថយន្ត​គ្មាន​ឯកសារ​សុំ​ឃាត់​តែ​រថយន្ត​ចុះ ចំណែក​ទំនិញ​សុំ​សាង​ដាក់​រថយន្ត​ផ្សេង​ដើម្បី​បន្ត​ទៅ​មុខ​ទៀត​។ ប៉ុន្តែ​ចៃដន្យ​នៅ​ពេល​លើក​ទំនិញ​សាង​រថយន្ត​ផ្សេង​ស្រាប់តែ​បាន​ធ្លាយ​ចេញ​នូវ​គ្រឿងក្នុង​ជ្រូក សាច់​ជ្រូក និង​ឆ្អឹងជំនី​ជ្រូក ទើប​ដឹង​ថា រថយន្ត​ខាងលើ​ដឹក​ទំនិញ​ដឹក​សាច់​ជ្រូក​គ្មាន​គុណភាព គ្មាន​ប្រភព​ច្បាស់លាស់ ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា ហើយ​ក៏​សម្រេច​ឃាត់​ទំនិញ​នោះ​ជា​ថ្មី​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​កេស​ទំនិញ​ស្នោ មាន​ដាក់​សាច់​ជ្រូក​រលាយ​ទឹកកក​មាន​ចំនួន​៣៨​កេស ក្នុង​១​កេស​មាន​ទម្ងន់ ៦០​គីឡូក្រាម ទាំង​សាច់ និង​ទឹកកក​។ ជុំវិញ​ការ​ឃាត់​សាច់​ជ្រូក​ខាងលើ​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៣ ខែសីហា នេះ​ថា ដោយសារ​សាច់​ជ្រូក គ្មាន​ប្រភព​ច្បាស់លាស់​ដឹក​មក​ពី​ប្រទេស​ថៃ​គួប​ផ្សំ​នឹង​ការ​វេច​ខ្ចប់​មិន​បាន​ល្អ​ផង​សមត្ថកិច្ច​ជំនាញ​សម្រេច​កម្ទេច​ចោល​តែ​ម្តង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន