អធិការ​ក្រុង​តា​ខ្មៅ​បង្ក្រាប​អ្នក​ជួញដូរ​គ្រឿងញៀន ពីរ​នាក់​ប្តី​ប្រពន្ធ

51

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ ជា​អធិការ សហការ​ជាមួយ​កម្លាំង​គ្រឿងញៀន និង​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ ចុះ​បង្ក្រាប​អ្នក​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​គ្រឿងញៀន​ជា​ច្រើន​មាន​ប្រភេទ​ថ្នាំ ប្រភេទ​គ្រាប់​WY ចំនួន​៨៧០​គ្រាប់ ម្សៅ​ក្រាម​ស​ថ្លា ម៉ា​ទឹកកក ធ្វើតេស្ត​រួច​ចំនួន​០២​កញ្ចប់​ធំ ម្សៅ​ក្រាម​ស​ថ្លា​(​ម៉ា​ទឹកកក​)​មិន​ទាន់​ធ្វើតេស្ត​ចំនួន​០៣​កញ្ចប់​មធ្យម​។

Loading...

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​បន្ទប់​ជួល​ក្នុង​ផ្សារ​កាច់ជ្រុង​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​០២​នាក់​ទី​០១​ឈ្មោះ វឿ​ន វិ​រៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ស្បែកជើង ទី​០២-​ឈ្មោះ កុ​ច ផល ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ស្បែកជើង ទាំង​ពីរ​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល កន្លែង​កើតហេតុ​ខាងលើ​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពល​ល្អ​ថា នៅ​ចំណុច​ខាងលើ​មាន ការ​ចែកចាយ​ថ្នាំ​ញៀន នគរបាល​ក្រុង​តា​ខ្មៅ​បាន​សហការ​ជាមួយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តា​ខ្មៅ និង​បុ​ស្តិ៍​រដ្ឋបាល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​យក​មក​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ លី​ន ភេទ​ប្រុស នៅ​ម្តុំ​លក់​សាច់ក្រក​ផ្លូវជាតិ​លេខ​៤ បុរី​សង្ឃឹម​ថ្មី​ដើម្បី​លក់​បន្ត​៕ ដោយ ៖ ប៉ឹង ឆដា