រថយន្ត​ដឹក​ដី​បុក​រះ​ផ្ទះ​ពលរដ្ឋ​៥​ខ្នង បណ្តាល​ឲ្យ​ស្លាប់​ក្មេង​តូច​ម្នាក់

93

ខេត្តកោះកុង ៖ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​បាន​កើត​នៅ​ម៉ោងជាង​៧​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចាំ​យាម (​ភូមិ​ថ្មី​) ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល ខេត្តកោះកុង​។ ដោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បាន​បើក​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង បណ្តាល​ឲ្យ​ស្លាប់​ក្មេង​តូច​ម្នាក់ អាយុ​២​ឆ្នាំ និង ម្តាយ​រង​របួស​ធ្ងន់ធ្ងរ រីឯ​អ្នកបើកបរ​រថយន្ត​រង​បួស​ធ្ងន់ធ្ងរ​កៀប​ជាប់​នឹង​រថយន្ត​ត្រូវ​បាន​ស​ង្រោះ្គ​ចេញ​រួច បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

Loading...

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា រថយន្ត​ដឹក​ដី​កង់​ដប់​១​គ្រឿង​នេះ បាន​បើក​បុក​រះ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ៥​ខ្នង​នៅ​ជាប់​ផ្លូវ​, ម៉ូតូ​ចំនួន​៥​គ្រឿង​, ស្លាប់​មនុស្ស​ចំនួន​0១ នាក់ (​ក្មេង​តូច​)​។ ចំណែក​អ្នកបើកបរ​រង​បួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុផ្ទាល់​បាន​បញ្ជាក់​ថា ដំបូង​ឡើយ​គាត់​បានឃើញ​រថយន្ត​បង្ក​ចុះ ចំណោត​ក្នុង​ស្ថានភាព​យ៉ាង​លឿន។

ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​ក៏​បាន​រេ​ចង្កូត​បុក​រះ ចូល​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរផ្លូវ​តែ​ម្ដង​ទៅ​ប្រភព​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​អាច​ដាច់​ហ្វ្រាំង ទើប​ប​ណ្តោ​ល​ឲ្យ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន ក៏​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋ​តែ​ម្តង តែ​ទោះជា​យ៉ាងណា ខណៈ​ពេល​នេះ​សមត្ថកិច្ច​បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ស្រុក​មណ្ឌល​សីមា ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកបើកបរ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​៕ ដោយ ៖ ម៉ៅ គឹមហេង