ដាក់​ពាក្យបណ្តឹង​ចោទ​មេខ្យល់​នាំ​គូ​ដណ្តឹង យក​ទៅ​លក់​នៅ​ប្រទេស​ចិន

120

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ឲ្យ​សមត្ថកិច្ច​អន្តរ​គម​ន៍ ដោយ​សង្ស័យ​ថា គូ​ដណ្តឹង​របស់​ខ្លួន ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​លក់ នៅ​ប្រទេស​ចិន​ព្រមទាំង​ទ​ទួ​ច​សុំ​ឲ្យ​សមត្ថកិច្ច​ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ប៉ុស្តិ៍​រដ្ឋបាល គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​នារី​ជា​គូ​ដណ្តឹង​បាន​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រ​ទស​ចិន ហើយ កំពុង​តែ អត់​ផ្ទះសំណាក់​នៅ​ព្រំប្រទល់​ក្នុង​ប្រទេស​វៀតណាម និង​ចិន​។

Loading...

ទោះបីជា​យ៉ាងណា​ក្ដី នេះ​ជា​ការ​ព្រួយបារម្ភ​របស់​បុរស​ជា​គូ​ដណ្តឹង​ព្រោះ​នារី​ដែល​ជា​គូ​ដណ្តឹង បាន​ចាក​ចេញពី​ប្រទេស ទៅ​ជាមួយ​នារី​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​មេខ្យល់​ដោយ​ពុំ​បាន​ប្រាប់​ឪពុក​ម្តាយ និង​គូ​ដណ្តឹង​ឲ្យ​បានដឹង​ឡើយ​។ បុរស​ដែល​មក​ដាក់​ពាក្យបណ្តឹង​នោះ​ឈ្មោះ អ៊ុ​ក សុ​ជាតិ អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​កូរ៉េ និង​កំពុង​រៀន​ភាសា​ជប៉ុន ត្រៀម​ទៅ​ធ្វើ​ពលករ ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​នេះ​។ ចំណែក​គូ​ដណ្តឹង​ឈ្មោះ ញ៉ សុខ​ច័ន្ទ ហៅ​តក់ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អ្នក​លឿង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

រីឯ​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការ​ចោទប្រកាន់ នោះ​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ តាម​បុរស ដែល​ជា​គូ​ដណ្តឹង​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់​នាង សុខ ច័ន្ទ តាម​រយៈ​ការ​លេង​ហ្វេ​ប៊ុ​ក ហើយ​បាន​ស្រលាញ់​គ្នា​រយៈពេល​ប្រមាណ​៣​ឆ្នាំ ខណៈ​ពេល​ដែល​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​។ បន្ទាប់​ពី​ស្រលាញ់​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន ពេល​មក​ពី​កូរ៉េ​វិញ​ខ្លួន​ក៏​បាន​ចូល​ដណ្តឹង​នាង​កាលពី​១​ឆ្នាំ​មុន ដើម្បី​យក​ធ្វើ​ជា​គូ​អនាគត​។ លុះ​ក្រោយមក​ពួក​គេ​ក៏​បាន​សម្រេចចិត្ត​ប្រឡង​ចូល​រៀន​ភាសា​ជប៉ុន ជាប់​ទាំ​២​នាក់ ដើម្បី​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​ខ្លួន​រៀន​ចប់​មុន​ហើយ​ត្រៀម​ទៅ​ធ្វើ​ពលករ​ជប៉ុន នៅ​ខែ​១២​ឆ្នាំ​នេះ ចំណែក​នាង សុខ ច័ន្ទ គឺ​ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់​។

តាម​បុរស​ជា​គូ​ដណ្តឹង​បាន​ឲ្យ​ដឹង ទៀត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣ ខែសីហា គូ​ដណ្តឹង​របស់​ខ្លួន បាន​ខ​លម​កតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ថា ខ្លួន​ត្រូវ​បាន​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន នាំ​យក​ទៅ​ប្រទេស​ចិន ទៅ​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម ចិន​តាំងពី​ថ្ងៃ​២០ សីហា ដោយ​ពុំ​មានផ្ទះ​សំណាក់ ដេក​នោះ​ទេ​។ ការ​ទាក់ទង​គ្នា​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១​រសៀល ត្រូវ​គូ​ដណ្តឹង​ប្រាប់​ថា មាន​ថៅកែ​ជា​ជនជាតិ​ចិន យក​រថយន្ត​មក​ដឹក​ចូល​ប្រទេស​ចិន​ហើយ ទាក់ទង​លែង​បាន​ដោយ​ហ្វេ​ស​ប៊ុ​ក ត្រូវ​គេ​ប្លុក​ចោល​។

តាម​បុរស​ជា​គូ​ដណ្តឹង ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ខ្លួន​បាន​ទទួល​ឆាត​ពី​ស្ត្រី ដែល​សង្ស័យ​ជា​មេខ្យល់ ដោយ​ប្រាប់​ថា បើ​ចង់​ឲ្យ​នាង​ត្រឡប់​មក​វិញ​ឲ្យ​ផ្ញើ​លុយ​ទៅ​ឲ្យ​តាម​ក្រោយ ហ្វេ​ស​ប៊ុ​ក​ក៏​បាន​ប្លុក​ទៀត​។ បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​នគរបាល​ក៏​បាន​ហៅ​បងស្រី​មេខ្យល់ មក​សាកសួរ​តែ​នាង​ប្រាប់​ថា អត់​ដឹង​នោះ​ទេ​។ ទោះបីជា​យ៉ាងណា បុរស​រូប​នោះ​ថា នៅ​មុន​ពេល​ឡើង​រថយន្ត​ឆ្លង​ទៅ​ប្រទេស​វៀតណាម​គឺ​មេខ្យល់ មក​រៀបចំ​អីវ៉ាន់​ចេញពីផ្ទះ​បងស្រី របស់​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។

តាម​អ្នក​ធ្លាប់​ស្គាល់​ស្ត្រី​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន ថា កន្លង​មក​នាង​គឺជា​អ្នក​ធ្លាប់​រកស៊ី​គួ​ជេ​ស្រី​ក្រមុំ​ៗ​យក​ទៅ​ឱ្យ​តា​តា​ដែល​មាន​លុយ​ដើម្បី​បាន​ខ្លួនប្រាណ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ថា នាង​បាន​នាំ​នាង​ក្រមុំ​ដែល​ជា​គូ​ដណ្តឹង​បុរស​រូប​នោះ យក​ទៅ​លក់ នៅ​ប្រទេស​ចិន​។ តាម​បុរស​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ច័ន្ទ ស្អែក​នេះ ខ្លួន​នឹង​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ស្ថានទូត​ចិន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ជួយ​គូ​ដណ្តឹង​ឲ្យ​បាន​ត្រឡប់​មក​ប្រទេស​វិញ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ច្បាស់​ថា នាង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​ពិតប្រាកដ ឬ​យ៉ាងណា​នោះ​ទេ​៕ ដោយ ៖ ម៉េ​ង ធា