ជាង​៩០​ភាគរយ​នៃ​លទ្ធផល​ជោគជ័យ​ទាក់ទិន​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស

46

ធនធានធម្មជាតិ ខេត្តស្ទឹងត្រែង ៖ ថ្វី​ត្បិត​ស្ទឹង​ត្រែង​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​នៅ​ភាគ​ឦសាន ដែល​សម្បូរ​ដោយ បទល្មើស​ធនធានធម្មជាតិ ដូច​ជា​ការ​ចរាចរ​សាច់​ឈើ ការ​ចរាចរ​សត្វព្រៃ ការ​កាប់​ទន្ទ្រានព្រៃ​រាន​យក ផ្ទៃដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​នោះ​ជាង​៩០​ភាគរយ នៃ​លទ្ធផល​ជោគជ័យ នៃ​ការ​បង្ក្រាប និង​ទប់ស្កាត់​ដោយ​អាជ្ញាធរ និង​បណ្តា​អង្គភាព​ពាក់ព័ន្ធ​។ យោង​តាម​របាយការណ៍​បង្ក្រាប និង​ទ​ប​ស្កាត់​បទល្មើស​ធនធានធម្មជាតិ របស់​រដ្ឋបាល​សាលា​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៩ អង្គភាព​ពាក់ព័ន្ធ​បាន បង្ក្រាប​បទល្មើស​ព្រៃឈើ​សត្វ ព្រៃ និង​ការ​កាប់​ទន្ទ្រានព្រៃ​រាន​យក​ផ្ទៃដី​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​បាន​ចងក្រង​សំណុំរឿង​បទល្មើស​ព្រៃឈើ​បាន​ចំនួន​១៩​ករណី បញ្ជូន​ទៅ​តុលាការ​១២​ករណី ដែល​មាន​សំ ណុំ​រឿង​ដី​ព្រៃ​៤​ករណី សំណុំរឿង​ដឹក​ជញ្ជូន​ឈើ​៤​ករណី សំណុំរឿង​សន្និធិ​ឈើ​៤​ករណី​។

Loading...

សំណុំរឿង​ពិន័យ​អន្តរការណ៍​ចំនួន​៧​ករណី ជា​សំណុំរឿង​ដឹក​ជ​ញ្ជ​ន​ឈើ​។ សកម្មភាព​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ឈើ​អារ​ប្រណីត​៦៨៣​ដុំ ស្មើនឹង ៧​ម៉ែត្រគូប ៣៤៥ ឈើ​អារ​លេខ​១ មាន​ចំនួន​៦៨៩​សន្លឹក ស្នើ​នឹង​៣៤ ម្រ៉ែ​គូប​១៤៨ ឃាត់​រថយន្ត​៨​គ្រឿង ម៉ូតូ​១​គ្រឿង រណា​យន្ត​១​គ្រឿង និង​ដកហូត​មក​វិញ​នូវ​ដី​ព្រៃ​៩,១៨ ហិ​កតា​។ អភិបាល​ខេត្តស្ទឹងត្រែង លោក ម៉ុម សា​រឿ​ន ថា​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រួម​សហការ​គ្នា បង្កើន​ការ​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន តែ​ម្តង​។

លោក​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​ប្រឹង ប្រែង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន ធម្មជាតិ ក្នុង​ខេត្ត​បាន​ជាង​៩០%​ហើយ នឹង​បន្តសកម្មភាព​បង្ក្រាប ទប់ស្កាត់​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ លុប​បំបាត់​ទាំងស្រុង​នូវ​បទល្មើស​ទាំងនេះ​។ លោក​អភិបាល​បន្ត​ថា ដើម្បី​ឲ្យ​មានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ជោគជ័យ​ឈាន​ដល់​គ្មាន​បទល្មើស​បន្ត​ទៀត អាជ្ញាធរ​ពាក់ព័ន្ធ ចាប់តាំងពី​ថ្នាក់​ខេត្ត​ចុះ​ដល់​មូលដ្ឋាន​ត្រូវ​រួម​សហការ​គ្នា​ជា​បន្ត​ក្នុង​ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល ជា​ពិសេស​ការ​កាប់​ទន្ទ្រានព្រៃ​រាន​យក​ផ្ទៃដី​របស់​រដ្ឋ​ធ្វើ​ជាស​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក​បាន សង្កត់ធ្ងន់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ តែ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺង​មាត់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ទាំងឡាយ​ណា ដែល​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ ហើយ​ហាម​ដាច់ខាត​ចំពោះ មន្ត្រីរាជការ និង​អាជ្ញាធរ​ដែនដី​ទៅ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​។ ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្តស្ទឹងត្រែង​៕ ដោយ ៖ រ៉ូ សាលី