រហាត់ទឹក​ដែល​មាន​ប្រវត្តិ​តាំងពី​ទស​វត្ស​ទី​៦០ នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ​ឆាប់​ៗ​នេះ

49

ខេត្តសៀមរាប ៖ រហាត់ទឹក​ឈើ​ដ៏​ធំ​មួយ​ដែល​ជា​អត្តសញ្ញាណ​មួយ​របស់​ខេត្ត មាន​ទីតាំង​ស្ថិត​ក្នុង ទីតាំង​បណ្តុះ​កូន​ឈើ​ប្រាសាទតាកែវ​ក្នុង​ឧទ្យាន​អង្គរ នឹង​ត្រូវ​រៀបចំ​ពិធី​ប្រុង​ពលី​ជួសជុល​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ខាង​មុខ​។ បច្ចុប្បន្ន​រហាត់ទឹក​នេះ​សល់​តែ​រូបរាង តែ​មាន​សភាព ពុក​ផុយ និង​ខូចខាត​ធ្ងន់ធ្ងរ​មិន​អាច​ដំណើរការ​បាន​ឡើយ​។

Loading...

ដោយ​មើលឃើញ​ពី​តម្លៃ​ដ៏​មាន​សារៈសំខាន់​ក្នុង ការ​ថែរក្សា​អត្តសញ្ញាណ​របស់​ខេត្តសៀមរាប​ក៏​ដូច​ជា​ការ​ផ្តល់​នូវ​តួនាទី​ដល់​រហាត់ទឹក​នេះ​ឡើង​វិញ អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​ព្រះ​តេជគុណ ព្រះ​សទ្ធម្ម​ប្ប​កាស​នី បណ្ឌិត តាត មហា​ទី ព្រះ​ចៅអធិការ​វត្ត ព្រះ​ឥន្ទ​កោ​សា បាន​ទទួល​ជំនួយ​សប្បុរស​ពី​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ នូវ​ទឹកប្រាក់​ចំនួន​៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួសជុល​រហាត់ទឹក​នេះ​ឡើង​វិញ​។

បច្ចេកទេស​នៃ​ការ​ជួសជុល​នឹង​ធ្វើ​ឡើង​តាម​បច្ចេកទេស​ទំនើប ប៉ុន្តែ​រក្សា​នូវ​រចនា​បទ​បុរាណ ដែល​ជា​កេរ​មរតក​ដូនតា និង​រក្សា​បាន​ទាំងស្រុង​នូវ​រូបភាព​ដើម​របស់​រហាត់​។ ក្រៅ​តែ​ពី​ការ​ជួសជុល​រហាត់ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​រៀបចំ​ច្រាំង និង​សួនច្បារ​អម​សងខាង​ជណ្តើរ​ដើម្បី បន្ថែម​សោភ័ណ​ភាព​ស្រស់បំព្រង​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​បាន​ស្គាល់ និង​បាន ដឹង​ច្បាស់​ពី​គុណ​តម្លៃ​វប្បធម៌​ជាតិខ្មែរ​៕ ដោយ ៖ ច័ន្ទ រស្មី