សម្ពោធ​ស្ពាន​ភ្ជាប់​និស្ស័យ ពី​ប្រាសាទបន្ទាយឆ្មារ​ទៅ​បារាយណ៍​មេបុណ្យ

68

ខេត្តបន្ទាយមានជ័យ៖ វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ តំណាងរាស្ត្រ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ​គឹ​ម​យ៉ា​ន អមដំណើរ​ដោយ​អស់លោក លោក​ជំទាវ ជា​ក្រុមការងារ ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​ភ្ជាប់​និស្ស័យ​បារាយ​មេបុណ្យ ប្រវែង​៨០០​ម៉ែត្រ ទទឹង​២​ម៉ែត្រ និង​ប្រគល់​ទទួល​គ្រឿងចក្រ​ជួសជុល​ប្រាសាទ បន្ទាយឆ្មារ​១​គ្រឿង នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​មាន​អ្នកចូលរួម​ប្រមាណ ១៥០០​នាក់​។

Loading...

ក្នុង​ឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​មាន​មតិ​ពាំនាំ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ និង​ជូនពរ​ពី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ថ្មពួក​ទាំងអស់ និង​សូម​ជូនពរ​ដល់​ក្មួយ​ៗ ជា​សិស្សានុសិស្ស​ទាំងអស់​ដែល​ទើប​ប្រលង​បាក់​ឌុ​ប​រួច​ថ្មី​ៗ​សូម​ឲ្យ​ប្រលង​ជាប់​ជាមួយ​និទ្ទេស​ល្អ​គ្រប់​គ្នា​។

លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​ថ្លែង​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ថែរក្សា​លើកតម្កើង អភិរក្ស អភិវឌ្ឍន៍​វប្បធម៌ អរិយធម៌​ជាតិ​ទាំង​វប្បធម៌​រូបី និង​អរូបី ហើយ​កន្លង​មក​បាន​សម្រេច​ដាក់​បញ្ចូល​នូវ​ប្រាសាទ​អង្គ​វត្ត ព្រះ​វិហារ ប្រាសាទសម្បូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ឲ្យ​ពិភពលោក​បាន​ស្គាល់ និង​ប្រាង្គ​ប្រាសាទ និង​ទី​ស្ថាន​បុរាណ​នានា​រាប់​ពាន់​កន្លែង​ត្រូវ​បាន​ចុះបញ្ជី​ថែរក្សា​ការពារ​។

លោក​បាន​ថ្លែង​បន្ថែម​ថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​មាន​សក្តានុពល​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ មក​ទស្សនា​បង្កើន​ចំណូល​ប្រជាពលរដ្ឋ​មូលដ្ឋាន​និង​ជា​កន្លែង​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ ដោយ​មាន​ស្ថានីយ​ប្រវត្តិសាស្ត្រ​ចំនួន​៦៨៤​កន្លែង​មាន ប្រាសាទ​៣២​កន្លែង ទួល​ប្រាសាទ ៣៥៨​កន្លែង ទួល​បុរាណ​១៥២​កន្លែង ទួល​កប់​សព​បុរាណ​៥២​កន្លែង ស្ពាន​បុរាណ​១០​កន្លែង ស្រះ​បុរាណ​៧៣​កន្លែង បារាយណ៍​៧​កន្លែង​។

ជាមួយនឹង​ការ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ប្រជា​ល​រដ្ឋ កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ក៏​បាន​សំណូមពរ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ​-​ថ្នាក់​ក្រោម​ជាតិ សប្បុរសជន​ទាំងអស់​ឧបត្ថម្ភ​គាំទ្រ​គម្រោង​ជួសជុល​ឡើង​វិញ​នូវ​ប្រាង្គ​ចំនួន​៧ នៃ​កំពែង​ទី​១ នៃ​ប្រាង្គ​ប្រាសាទបន្ទាយឆ្មារ​ដែល​ត្រូវការ​ថវិកា​ចំនួន​ជាង​៣​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​ក្នុង​ការ​ទឹកចិត្ត​សប្បុរ​រស​សទ្ធា​ជ្រះថ្លា លោកនាយ​ឧត្តមសេនីយ៍ និង​លោក​ជំទាវ បាន​រៀបចំ​ជា​ពិធីរាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​១២១​អង្គ បរិភោគ​នំ​បញ្ចុក​សាមគ្គី និង​បាន​នាំ​យក​អំណោយ​ផ្តល់ និង​ចែក​ជូន ១.​ក្រុម​ជាង​ម្នាក់​ៗ​សា​រ៉ុ​ង​១ ថវិកា​២​ម៉ឺន​រៀល​។ ២.​ក្រុម​ឆ្មាំ សា​រ៉ុ​ង​១ ថវិកា​១​ម៉ឺន​រៀល​។

៣.​ឧបត្ថម្ភ​ឃុំ​បន្ទាយឆ្មារ ក្រុម​កាកបាទក្រហម កាយា​រិ​ទ្ធ ប៉ុស្តិ៍​នគរបាល​ឃុំ អាវុធហត្ថ​ស្រុក នគរបាល​បេតិកភណ្ឌ ប្រជា​ការពារ សស​យក ពេទ្យ យុវ​និស្សិត​នៅ​ភ្នំពេញ​-​សៀមរាប​-​បាត់ដំបង ក្នុង​១​អង្គភាព​/​ក្រុម ថវិការ​៥០​ម៉ឺន​រៀល​។ ៤.​ប្រជា​ល​រដ្ឋ​ចំនួន​៦០០​នាក់ ម្នាក់​ទទួល​បាន​សា​រ៉ុ​ង​១៕ ដោយ ៖ ហួត សុង​ហាក់