ផ្ដល់​កុំព្យូទ័រ និង​ម៉ាស៊ីន​ស្គេ​ន​ក្រយៅ​ដៃ​៤​កំ​ប្លេ ដល់​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន

36

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន និង​ធ្វើ​ពិធី​ប្រគល់​ទទួល​កុំព្យូទ័រ​ចំនួន​៤​គ្រឿង និង​ឧបករណ៍​ស្គេ​ន​ក្រយៅ​ដៃ​ចំនួន​៤​គ្រឿង ជូន​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​២​ខណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​២​ខេត្ត ផ្សេង​ទៀត សម្រាប់​បញ្ចូល​ទិន្នន័យ និង​ស្គេ​ន​ក្រយៅ​ដៃ​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បទល្មើស​គ្រឿងញៀន (Database System)​។

Loading...

អធិការដ្ឋាន​នគរបាល និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​ទទួល​បាន​កុំព្យូទ័រ និង​ឧបករណ៍​ស្គេ​ន​ក្រយៅ​ដៃ រួម​មាន ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ ព្រែក​ព្នៅ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​, ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ​។ បន្ទាប់​ពី​ពិធី​ប្រគល់ ទទួល​រួច​ហើយ គ្រូ​បង្គោល នៃ​មន្ទីរ​ប្រឆាំង​គ្រឿ​ញៀន បាន​បង្រៀន​បច្ចេកទេស នៃ​ការ​បញ្ចូល​ទិន្នន័យ និង​ស្គេ​ន​ក្រយៅ​ដៃដល់​មន្ត្រី​ជំនាញ​មក​ពី ៤​អង្គភាព​ខាងលើ​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា សរុប​មក​ដល់​បច្ចុប្បន្ន​នេះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បំពាក់​កុំព្យូទ័រ​១៤​គ្រឿង និង​ឧបករណ៍​ស្គេ​ន​ក្រយៅ​ដៃ​ចំនួន​១៤​គ្រឿង ដល់​១៤​អង្គភាព រួម​មាន​ដូច​ជា​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​, ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ​, ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ ចំការមន​, អធិការដ្ឋាន​នគរបាល​ខណ្ឌ ជ្រោយចង្វារ​, ។

អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មក​រា​, អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ​, អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​, អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​, និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ ព្រែក​ព្នៅ​។ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ថ្លែង​ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន នឹង​បំពាក់​ឧបករណ៍​ស្គេ​ន​ក្រយៅ​ដៃដល់​គ្រប់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត​ផង​ដែរ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់