បើ​នៅ​តែ​ភ្លៀង​បែប​ៗ​នេះ សង្ស័យ​លិច​ហើយ​ទីតាំង​មួយ​ចំនួន

56

ខេត្តបន្ទាយមានជ័យ ៖ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សង្ស័យ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​មិន​ខាន ព្រោះ​តាំងពី​ព្រលឹម​ទល់​ព្រលប់​ព្រះ​ពិរុណ​បង្អុរ​មិន​ឈប់ ពេញ​មួយ​ថ្ងៃ​ទី​៥ កញ្ញា ២០១៩​នេះ​។ មក​ទល់​ម៉ោងជាង ៨​យប់​ទៅ​ហើយ​ព្រះ​ពិរុណ​មិន​ទាន់​រាំង​ទេ​ធ្វើ​ឲ្យ​ដងផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​មួយ​នេះ​ពិសេស​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​មាន​ជំនន់​ទឹកភ្លៀង​។

Loading...

គេ​គិត​ថាបើ​ព្រះ​ពិរុណ​នៅ​តែ​បន្ត​ធ្លាក់​មិន​ឈប់​សម្រាប់​យប់​នេះ​ថ្ងៃស្អែក​ទី​៦ កុំ​ថា​ផ្លូវ​បេតុង​ឬ​ផ្លូវលំ សូ​ម្បី​ដងផ្លូវ​ជាតិ​លេខ​៥​កន្លែង​ខ្លះ ក៏​សង្ស័យ​មាន​ទឹកជំនន់​ហូរ​កាត់​ដែរ​ព្រោះ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ចេញពី​ក្រុង​នៅ មាន​កម្រិត​។ យ៉ាងណា​ក៏​ដោយពេល​ភ្លៀង​ធ្លាក់​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​គ្មាន​ផ្គរ និង​រន្ទះ​នោះ​ទេ ហើយ​គេ​គិត​ថា​នេះ​គ្រាន់តែ​ជា​ជំនន់​ទឹកភ្លៀង​តែ​ប៉ុណ្ណោះ​មិនមែន​ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ​ឡើយ​៕ ដោយ ៖ មុត សា​រុន