ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​ឃាត់​បាន​រថយន្ដ និង​ផាស​អេប​១២​គ្រឿង

51

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​០៨ ដល់​ម៉ោង​១១​ព្រឹក លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ណ្ឌ​ដូនពេញ ដឹកនាំ​ដោយ លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ លោក គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌ បាន​ចុះ​អនុវត្តន៍​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ។

Loading...

តាម​វិ​ថី​ព្រះ​នរោត្ដម មហាវិថី​មុនី​វង្ស ផ្លូវ​លេខ​១០៨ ផ្លូវ​លេខ ១៣ ផ្លូវ​លេខ​៥៣ ផ្លូវ​លេខ​១០៦ ផ្លូវ​លេខ​១៤៤ ផ្លូវ​លេខ​១៤៥ ផ្លូវ​លេខ​៩៨ ផ្លូវ​លេខ​៤៧ និង​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ក្នុង​មូលដ្ឋាន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ទទួល​បាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​ប្រសើរ​ថែម​ទៀត​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​លទ្ធផល​នៃ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ ក្រុមការងារ​បាន​ឃាត់​រថយន្ដ​ចំនួន​០៣ គ្រឿង និង​ផាស​អេប ចំនួន​០៩​គ្រឿង ដោយ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក និង​ធ្វើការ​អប់រំ​ណែនាំ តាម​ក្រោយ នៅ​សាលា​ខណ្ឌដូនពេញ​ដើម្បី​ឲ្យ​រាងចាល​៕ ដោយ ៖ លោក ច​ន ណា​រិ​ទ្ធ