ខ្យល់​ក​ន្ទ្រា​ក់ រន្ទះបាញ់ លង់ទឹក​ស្លាប់​៨២​នាក់ របួស​១៧៥​នាក់ គោក្របី​ងាប់​៨៦​ក្បាល

35

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ ឆ្នាំ​២០១៩ ខ្យល់​ក​ន្ទ្រា​ក់ រន្ទះបាញ់ លង់ទឹក​ស្លាប់​៨២​នាក់ របួស​១៧៥​នាក់ គោក្របី​ងាប់​៨៦​ក្បាល ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ​ជាង​១ ០០០​ខ្នង នេះ​បើ​តាម​របាយការណ៍ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​។ របាយការណ៍​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ទៀ​ថា ៖ ខ្យល់​កន្ត្រាក់ ការ​ប៉ះពាល់ និង​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​នេះ កើត​មាន​ច្រើន ជាង​រាល់​ឆ្នាំ​ដែល​ក្នុង​នេះ​មាន​៖

Loading...

កើត​មាន​ចំនួន ៣០៦​លើក នៅ​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស – ការ​ខូចខាត​៖ ផ្ទះ​រលំ និង​ខូច​ធ្ងន់ធ្ងរ ១ ៥៥៧ ខ្នង​, របើក​ដំបូល និង​ខូចខាត​មធ្យម​ចំនួន ១២ ៩០៨ ខ្នង​, របើក​ដំបូល​សាលារៀន និង​ទីចាត់ការ ៩២​អគារ ,​រលំ​អគារ​សាលារៀន​ចាស់ ១​ខ្នង និង​សា​លាម​តេ្ត​យ្យ ១​ខ្នង​, ខូចខាត​អគារ​ផ្សេង​ៗ​មាន​អគារ​រដ្ឋបាល​មណ្ឌល​សុខភាព​, រោង​ម៉ាស៊ីនកិនស្រូវ​, ឃ្លាំង​ស្តុក​កសិផល​, ព្រះ​វិហារ​, សាលាឆាន់ និង​សាលាឆទាន​សរុប ៣៧​កន្លែង​, ដំណាំ​កសិកម្ម​ខូចខាត ចេក ៦០​ហិ​កតា ធុ​រេ​ន ៤១៣​ដើម​, មៀន​ប៉ៃលិន ២ ៧០០​ដើម និង​ស្វាយចន្ទី ៦១​ហិ​កតា​, បាក់​រលំ​ដើម​កៅស៊ូ​១៧៥​ហិ​កតា​, ម្រេច ៣,២៥០​ជន្លង់ លិច​កាណូត​ចត​នៅ​ផែ​សមុទ្រ ១៧​គ្រឿង និង​កាណូត​ស្មាច់​នៅ​ទន្លេ សាប​០១​គ្រៀង​, ។

ខូចខាត​តូប​លក់ដូរ​ចំនួន ៦៨​តូប ប្រជាពលរដ្ឋ រង​គ្រោះ​ស្លាប់ ៦​នាក់ និង​របួស ១០២​នាក់ ខេត្ត​ដែល​រង​ការ​ខូចខាត​ខ្លាំង​ជាងគេ​រួម​មាន​ខេត្ត ស្វាយ​រៀង​, ព្រៃវែង​, បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ការ​ទទួល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​៖ ស្លាប់ ៧៦​នាក់ (​ស្រី​១៨, ក្មេង​១៤​នាក់​) របួស ៧៣​នាក់ ងាប់​គោក្របី ៨៦​ក្បាល និង​ខូចខាត​ផ្ទះ​១០ ខ្នង ដំបូល​សាលារៀន​១ និង​ព្រះ​វិហារ​១​។ អគ្គិភ័យ ការ​ទទួល​រង​គ្រោះ​កើត​មាន​ចំនួន ៤៣១​ករណី នៅ​ទូ​ទាំង​ប្រទេស​- ការ​ខូចខាត​៖ ផ្ទះ​ឆេះ ៤០១​ខ្នង​ល្វែង​, តូប​លក់ដូរ ២៥៨​តូប​, រោងចក្រ ៤​កន្លែង សាលារៀន ២​កន្លែង ស្មើ ៤​អគារ​, ស្ថានីយប្រេងឥន្ធនៈ​៣, សា​ឡង់​ដឹក​ប្រេង​១, ចម្ការ​កៅស៊ូ ៥៦០ ហិ​កតា​, ចំការ​ដំណាំ​៣៩០​ហិ​កតា​, ខូចខាត​ស្រូវ ៥​តោន រថយន្ត​១៣​គ្រឿង​, ម៉ូតូ ៣៨​គ្រឿង និង​រង​គ្រោះ​ស្លាប់​១៥ នាក់ របួស​៥៦​នាក់​។

ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ដើមខែ​សីហា ស្ថានភាព​អាកាសធាតុ មានការ​ប្រែប្រួល​ខ្លាំង ដោយសារ​ព្យុះ ក្នុង​តំបន់​ចំនួន​បី​បាន​កើត​មាន ជា​បន្តបន្ទាប់ និង​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ពិសេស​នៅ​តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​តាម​ព្រំដែន កម្ពុជា​-​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។ ការ​ប៉ះពាល់ និង​ខូចខាត​កើត​មាន​ក្នុង​ខេត្ត​មួយ​ចំនួន​០៩​មាន ខេត្ត​ព្រះ​សីហ​នុ​,​កំពត​, កែប​, កោះកុង​, រតនគីរី​, មណ្ឌល​គី​រី​, បាត់ដំបង​, កំពង់ធំ និង​ខេត្តព្រះវិហារ​។ វិស័យ​សង្គម ប្រជាពលរដ្ឋ​រង​គ្រោះ​៩ ៨៥៧ គ្រួសារ​ស្មើ​៤០ ៥៨៧​នាក់​, ជម្លៀស​មក​ទីទួល​សុវត្ថិភាព ៩៦៥​គ្រួសារ​, ផ្ទះ​លិច​ទឹក​៨ ៨១២ ខូចខាត ខូចខាត​៧​ខ្នង​,​សាលារៀន​លិច​ទឹក​២២,​វត្ត​អារាម​៩ និង​មន្ទីរពេទ្យ​១​។

វិស័យ​កសិកម្ម ដំណាំ​ស្រូវ​លិច​ទឹក ១៣ ៨១៥ ហិ​កតា ខូច​៦៤៥ ហិ​កតា​, ដំណាំ​រួម​ផ្សំ​លិច​២ ២៩៥​ហិ​កតា​, ខូច​៩៤០​ហិ​កតា​, ជម្លៀស​សត្វពាហនៈ ៥ ៤៤៧​ក្បាល ងាប់​បី​ក្បាល​។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ​ជនបទ លិច​ទឹក​៧៨​ខ្សែ​, ស្ពាន​លិច​ទឹក​២៧, ខូចខាត​ទំនប់​០២​កន្លែង និង​បាក់​ច្រាំង​ទន្លេ ៧៥០​ម៉ែត្រ​។ ការ​បាក់​ច្រាំង​ទន្លេ ខេត្តកំពង់ចាម ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​កើត​មាននៅ​ក្នុងស្រុក តាម​ដង​ទន្លេមេគង្គ​ចំនួន​៥ មានស្រុក ស្រី​សន្ធរ​, កងមាស​, កោះសូទិន​, ស្ទឹង​ត្រង់ និង​ស្រុក​កំពង់សៀម ស្មើនឹង​១៣ ឃុំ​ក្នុង​នេះ​ការ​បាក់​ស្រុត​មាន ១៩​កន្លែង ដែល​មាន​បណ្តោយ​ប្រវែង ៣៣ ៤៨២​ម៉ែត្រ និង​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ តូច ធំ ចំនួន ៥៥២​ខ្នង ប្រឈម​នឹង​ការ​រំកិល និង​រុះរើ​ចេញ​។

ខេត្តកណ្តាល ការ​បាក់​ស្រុត​ច្រាំង​ទន្លេ កើត​មាននៅ​ក្នុងស្រុក​-​ក្រុង តាម​ដង​ទន្លេ សាប ទន្លេបាសាក់ និង​ព្រែក​ព្រំដែន​ក្នុងស្រុក​មុខកំពូល ក្រុង​តា​ខ្មៅ​ស្អាង និង​ស្រុក​កោះធំ ស្មើនឹង​៥​ឃុំ​-​សង្កាត់​ចំនួន​០៧​កន្លែង ប្រវែង​សរុប​៥ ១៥២​ម៉ែត្រ និង​មាន​បង្គោល​ព្រំដែន​ចំនួន​០១ ប្រឈម និង​ការ​បាក់​ធ្លាក់​ចូល​ទឹក​ព្រែក​។ ខេត្ត​ត្បូងឃ្មុំ​មាន​៤​ករណី នៅ​ស្រុក​ត្បូងឃ្មុំ និង​ក្រូចឆ្មា បាក់​ច្រាំង​ប្រវែង ៦៥០០ ម៉ែត្រ និង​រុះរើ​ផ្ទះ​ចេញ​១​ខ្នង​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ក្នុង​វិស័យ​កសិកម្ម​ខេត្ត​ចំនួន​១៤ បាន​ទទួល​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​រួម​មាន ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ចាម​, កំពង់ឆ្នាំង​, កំពង់ធំ​, កណ្តាល មណ្ឌល​គី​រី​, ព្រះ​វិហារ​, ព្រៃវែង​, ពោធិ៍សាត់​, សៀមរាប​, ខេត្ត​ត្បូងឃ្មុំ ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន​។ ដំណាំ​ស្រូវ​ប៉ះពាល់​ចំនួន ៣១៥,៨២៤​ហិ​កតា និង​ខូចខាត ៤៧,០១៩​ហិ​កតា -​បូមទឹក​សង្គ្រោះ ១៧,០០៦​ហិ​កតា​, ដោយសារ​ទឹកភ្លៀង ៦៧,៨៤៧​ហិ​កតា -​ផ្ទៃដី​ខូចខាត​ដែល​បាន​ស្តារ​ឡើង​វិញ ១២,៥៤៨​ហិ​កតា​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី