រថយន្ដ​កុងតឺន័រ​១​គ្រឿង​ខណៈ​កំពុង​បើក​សុខ​ៗ ស្រាប់តែ​ឆេះ​កាប៊ី​ន​ខ្ទេច

54

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​បាន​រង​ការ​ខូចខាត​កាប៊ី​ន​ទាំងស្រុង ក្លាយទៅជា​ដែក អេ​ត​ចាយ ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ឡើង យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។

Loading...

ភ្លាម​ៗ​នោះ​អ្នកបើកបរ​បាន​បើកទ្វារ​ចុះ​រត់​ចេញ​ទាន់​ទើប​គ្មាន​គ្រោះថ្នាក់ ចំណែកឯ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដោយ​អ្នកខ្លះ​ដងទឹក​ប្រឡាយ​ជះ និង​អ្នកខ្លះ​ទៀត​យក​បំពង់ ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ឆេះ​នោះ​ម៉ាក FUSO ពណ៌​ខៀវ​ពាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0157 ហើយ​អ្នកបើកបរ​មិន​បាន​ប្រាប់​ឈ្មោះ ឲ្យ​ដឹង​នោះ​ឡើយ​។ អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច​ចេញពី​ផែស្ងួត ស៊ូ ហាក់ ស្ថិត​នៅ​ខាងក្រោយ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ព្រោះ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​មួយ​នេះ​។

ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ផ្សែងហុយ​ពេញ ក្នុង​កាប៊ី​ន ហើយ​អ្នកបើកបរ​ក៏​បាន​បើក​អែប​ខាង រួច​បើកទ្វារ​ចុះ​រត់ ហើយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង សន្ធោសន្ធៅ​យ៉ាង​ឆាប់រហ័ស​។ ប្រភព​ដដែល​បាន​បន្ត​ថា ការ​ឆាបឆេះ​នេះ​ចេញពី​ក្រោម ដែល​សង្ស័យ​ថា​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​នៅ​ក្បែរ​ហ្វ្រាំងរថយន្ត ហើយ​ប៉ះ​នឹង​ប្រេង​ហ្វ្រាំង ទើប​ឆាបឆេះ​ដល់​កាប៊ី​ន​លឿន​បែប​នេះ​។

ហើយ​ខណៈនោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់ ដោយ​អ្នកខ្លះ​ដងទឹក​ប្រឡាយ​ជះ និង​អ្នកខ្លះ​ទៀត​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ទើប​រលត់ ទៅ​វិញ​។ បាន​រង​ការ​ខូចខាត​កាប៊ី​ន​ទាំងស្រុង​ក្លាយទៅជា​ដែក​អេ​ត​ចាយ ហើយ​អ្នក​បើ​បរ​មានសំណាង គេចខ្លួន​ចេញ​ទាន់​ទើប​គ្មាន​គ្រោះថ្នាក់​៕ ដោយ ៖ យន់ ស៊ី​ថា