រថយន្ត​ដឹក​ប្រេងឥន្ធនៈ​បុក​កុងតឺន័រ​ពីក្រោយ សំណាងល្អ​មិន​មាន​អ្នក​ស្លាប់

46

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ កញ្ញា ២០១៩ មាន​ករណី​គ្រោះថ្នាក់ ចរាចរ​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៦០-១៦១ ស្ថិត​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ រវាង​រថយន្ត​ក្រុមហ៊ុន​តេ​លា ម៉ាក​STERLING ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6785 បើកបរ​ដោយ​ឈ្មោះ នុ​ត ច​ន្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ អ្នកបើកបរ មាន​ទីលំនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។

Loading...

ក្នុង​ទិស​ដៅ​ពី​កំពង់សោម មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ ក្នុង​ទិស​ដៅ​ស្រប​(​ទៅ​បាត់​) បណ្តាល​ឲ្យ​រថយន្ត​តេ​លា ខូច​នៅ​លើ​ទ្រូង​ថ្នល់​។ ករណី​នេះ​ពុំ​បណ្តាល​ឲ្យ​រង​របួស​ដល់​មនុស្ស​ឡើយ​។

ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​ស្នាក់​ការ​៤០១ ចំនួន​០២​នាក់ ដឹកនាំ​ដោយ​លោក ខាន់ បូរាណ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​នៃ និង​ប្រជា​ការពារ ចុះ​សម្រួល​ចរាចរណ៍ បញ្ចៀស​ការ​កកស្ទះ​។ ចំណែក​រថយន្ត​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​រកម​ធ្យា​បាយ អូស​ចេញ​ពីលើ​ថ្នល់ ហើយ​យក​ទៅ​ជួសជុល​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន