ខេត្តសៀមរាប ៖ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីប្រគល់ជារង្វាន់ដល់សិស្សទទួល បាននិទ្ទេសA ចំនួន ៣៨នាក់ ស្រី១៥នាក់ សម្រាប់មណ្ឌលខេត្តសៀមរាប នាសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា (២០១៨-២០១៩) ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។ ពិធីប្រគល់ម៉ូតូដល់សិស្សទទួលបាននិទ្ទេសA ឆ្នាំនេះ នឹងរៀបចំនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួខេត្តសៀមរាប។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា (២០១៨-២០១៩)នេះ សម្រាប់មណ្ឌលសៀមរាប មានបេក្ខជនប្រឡង ចំនួនសរុប ៨៤២៨នាក់ មានស្រី ៤៦៨៩ នាក់ មាន១៣ មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ ៣៨៤បន្ទប់ ដោយចែកចេញជា២ ផ្នែកគឺ៖ -ផ្នែកវិទ្យាសាស្ត្រពិត ៖ មាន៤ មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន ២៩៤៤ នាក់ មានស្រី ចំនួន ១៧០៧ នាក់ -ផ្នែកវិទ្យាសាស្ត្រ សង្គម៖ មាន ០៩មណ្ឌលស្មើនឹង១៣០ បន្ទប់ មានបេក្ខជនចំនូន ៥៧៧០ នាក់ និងអវត្តមានមិនមកប្រឡង ចំនួន ៦៤នាក់។

ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨- ២០១៩ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន ៦៥១១នាក់ ស្រី៣៧៦៣នាក់ស្មើនឹង ៧៧,២៦% ក្នុងនោះស្រី ៨០,០៨%។ កើនលើសឆ្នាំ ២០១៨ បាន ០,២៥% ក្នុងនោះសិស្សដែលប្រឡងបានតាមនិទ្ទេសរួមមាន៖-និទ្ទេស A ចំនួន ៣៨នាក់ ស្រី១៥នាក់ -និទ្ទេស B ចំនួន១៩០នាក់ ស្រី ១០៥នាក់ -និទ្ទេស C ចំនួន ៤៧៤នាក់ ស្រី ២៩៤ នាក់ -និទ្ទេស D ចំនួន ១៣១៤នាក់ស្រី ៨២៨នាក់ -និទ្ទេស E ចំនួន៤៤៩៥នាក់ ស្រី២៥២១នាក់៕ ដោយ ៖ ច័ន្ទ រស្មី
