ស្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ផ្ទះ​ចូល​ទឹកទន្លេ បណ្ដាល​ឲ្យ​លង់​ស្លាប់

87

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ប្រកាច់​ធ្លាក់​ពីលើ​ផ្ទះ​ចូល​ទឹក​ស្លាប់​នៅ​ខណៈ​ដែល​ទឹក ទន្លេ​កំពុង​មានការ​កើនឡើង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កញ្ញា ២០១៩ នៅ​ក្នុងភូមិ​កំពង់​ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ អធិការ​នគ​បាល​ស្រុក​កំពង់ ត្រឡាច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ប្រកាច់​ធ្លាក់​ពីលើ​ផ្ទះ​ចូល​ទឹក​ស្លាប់ មានឈ្មោះ ញ៉ែ​ម សុ​ភ័​ណ្ឌ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ប្តី​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ចាំង ជនជាតិ​វៀតណាម មានមុខរ​បរជា​កម្មករ​លី​សែង និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក​។

Loading...

ប្រភព​ដដែល​បាន​បន្ត​ថា ស្ត្រី​រង​គ្រោះ ចូល​ចិត្ត​ផឹកស្រា​ស្រវឹងស្រា​ជា​ប្រចាំ​។ នៅ​ថ្ងៃ​កើតហេតុ​ប្តី​ស្ត្រី​រង​គ្រោះ​មិន​នៅផ្ទះ​ទេ ចំណែក ស្ត្រី​រង​គ្រោះ​រូប​នេះ​ស្រវឹងស្រា ដោយ​មាន​ស្ថានភាព​ទន់ខ្សោយ​ផង​នោះ ទើបបាន​បណ្តាល ឲ្យ​ទៅ​ជា​ខ្យល់គ និង​បាន​ប្រកាច់​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ចូល​ក្នុង​ទឹក​លង់​ស្លាប់​តែ ម្ដង​។ ក្រោយ​ពេល​កើតហេតុ​អ្នក​ជិតខាង​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព នៅ​កន្លែង​កើតហេតុ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ស្រវឹងស្រា ហើយ​បាន​ធ្លាក់​ពីលើ​ផ្ទះ​ចូល​ក្នុង​ទឹក ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់ ដោយ​ខ្លួនឯង​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសា​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕ ដោយ ៖ ពៅ សុខ​ហ៊ាន