ជំនន់​ទឹកភ្លៀង​មិន​ទាន់​ស្រក​ផង ទឹក​នៅ​ប្រទេស​ថៃ​ហៀរ​អាង​ថែម​ទៀត

86

ខេត្តបន្ទាយមានជ័យ ៖ ខណៈ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​លិចលង់​ភូមិ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ទាន់​ស្រក​ផង​នោះ បែរជា​មាន​ប្រភព ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញប្រទេស​ថៃ​និយាយ​ត​គ្នា​ៗ​នៅ​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា​នេះ​ថា ថៃ​នឹង​បើក ទឹក​ព្រោះ​ភ្លៀង​ធ្លាក់​ច្រើន​ពេញ​អាង និង​កំពុង​លិច​ផលដំណាំ​។ អាជីវករ​មួយ​ចំនួន​ដែល​ដឹង​រឿង​នេះ​បាន​ប្រញាប់ ប្រញាល់​បិទ​តូប​ចាកចេញ​មក​កម្ពុជា​ដើម្បី​រៀបចំ​ទុកដាក់​អីវ៉ាន់​តាម​ផ្ទះ​រៀងខ្លួន​។

Loading...

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយសា​ការ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​រឿង​ជំនន់​ទឹកភ្លៀង ម្យ៉ាង​ទឹកអូរ​ព្រំដែន​ក៏​ហក់​ឡើង​លោក​បាន​ទាក់ទង​សួរ​ទៅ​អភិបាលស្រុក​អារញ្ញ តែ​ខាង​ថៃ​បដិសេធន៍​ថា ពុំ​មានកា​បើកទឹក​ចេញពី​អាង​ទេ ប៉ុន្តែ​ប្រាប់​ថា អាង​ស្តុក​ទឹក​ក្នុងស្រុក​អារញ្ញ​ចាប់ផ្តើម​ពេញ​ហើយ​ចាប់ផ្តើម​ហៀរ ចេញពី​អាង​ហើយ​។ បើសិនជា​នៅ​ដី​ថៃ​ទឹក​ចាប់ផ្តើម​ហៀរ​ចេញពី​អាង ឬ​ក៏​គេ​បើកទឹក​ដូច​ប្រភព​ព័ត៌មាន​ខាងលើ​មែន ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន កាន់តែ​លិច​ធ្ងន់ធ្ងរ​ជា​មិន​ខាន​។

គួរ​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ពី​ថៃ​ក្នុង​ខេត្ត​ស្រះ​កែវ​បាន​ធ្វើ​ឲ្យ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ រង​កា​ជន់​លិចលង់ ហើយ​អ្នក​ភូមិ​មួយ​ចំនួន​ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ស្រុក កម្លាំងយោធា នគរបាល​ស្រុក​អូរ​ជ្រៅ និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911​បាន​ចុះ​សង្គ្រោះ​ពលរដ្ឋ​យក​ទៅ​ដាក់​ទីទួល​សុវត្ថិភាព​។ ហើយ​អភិបាល​ខេត្តបន្ទាយមានជ័យ​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ស្រុក​ឃុំ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​ង​គ្រោះ​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​ទៀត​ផង​៕ ដោយ ៖ មុត សា​រុន