អ្នកនាំពាក្យ​ក្រសួងការបរទេស​អះអាង​ថា ដីកាចាប់ខ្លួន​លោក សម រ​ង្ស៊ី ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន

98

រាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កេ​ត សោ​ផា​ន់ បាន​អះអាង​ថា សាលដីកា​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន រួចរាល់​អស់ហើយ​។ ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី ការ​បរទេស​កម្ពុជា និង​លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​លោក កេ​ត សោ​ផា​ន់ បាន​មាន​ប្រសាសន៍​ថា ការ​ទទួលទោស​របស់​លោក សម រ​ង្ស៊ី នៅ​កម្ពុជា​គឺ​ច្រើន​ករណី ហើយ​រហូត​ដល់​ការ​ប្រមាថ​ព្រះមហាក្សត្រ នេះ គឺជា​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ជាទី​បំផុត​។

Loading...

លោក​បន្ត​ថា អ្វី​ដែល​ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្ដី ថ្លែងការណ៍​នោះ គឺ​បង្ហាញ​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋ ចំពោះ​ទណ្ឌិត សម រ​ង្ស៊ី​។ អ្នកនាំពាក្យ​បញ្ជាក់​ថា «​ក្រសួងការបរទេស​បាន​បញ្ជូន​ហើយ បញ្ជូន​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជូន​បន្តបន្ទាប់​…​ដូច​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ហើយ ប្រទេស​កម្ពុជា​នឹង​បញ្ជូន​សាលដីកា​ហ្នឹង​ទៅ គ្រប់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​។ អីចឹង​មាន​ន័យ​ថា ជា​ការ​អនុវត្ត​នូវ​យុ​ត្ថា​ធិ​ការ ដែនដី​របស់​រដ្ឋ​អធិបតេយ្យ​។ ចឹ​ង​ពេល​ហ្នឹង​ប្រទេស​សមាជិក​អាស៊ាន គាត់​នឹង​ផ្ដល់​កិច្ចសហការ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​»​។

សូម​បញ្ជាក់​ថា ក្នុង​សន្និសីទ​រួម​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា នឹង​បញ្ជូន​សាលដីការ​តុលាការ​ទៅ​កាន់​បណ្ដា​ប្រទេស ទាំងអស់ ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ដើម្បី​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ដែល​បាន​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ តុលាការ ប្រសិនបើ​ទណ្ឌិត​នេះ ប្រើប្រាស់​ទឹកដី​អាស៊ាន​ណាមួយ​ធ្វើ​ជា​ឈ្នាន់​ចូល​មក​កម្ពុជា​។

លោក​ថា​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ​បែប​នេះ ក្រោយ​ពី​មាន​អ្នកវិភាគ​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​បណ្ឌិត អះអាង​ថា លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ បាន​ទៅ​ឡាវ ដើម្បី​ទៅ​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ក្នុង​ការ​ធានា​ស្វះស្វែង​មិន​ឲ្យ​លោក សម រ​ង្ស៊ី ប្រើប្រាស់​ទឹកដី​ឡាវ​ដើម្បី​ឆ្លង​ចូល​កម្ពុជា​។ នេះ​គឺជា​ចំណុច​មួយ​ដែល​ឡាវ​ចាប់​កម្ពុជា​ធ្វើ​ជា ចំណាប់ខ្មាំង​ជា​ថ្នូរ​នឹង​បញ្ហា​ព្រំដែន​៕ ដោយ ៖ ស​.​សុខុម