ស្រុក​ចំនួន​៤​ត្រូវ​បាន​ជន់​លិច ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ

67

ខេត្តសៀមរាប ៖ ស្រុក​ចំនួន​៤ នៃ​ខេត្តសៀមរាប ត្រូវ​បាន​ជន់​លិច ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ផ្លូវថ្នល់ និង​ដំណាំ ស្រែ​ចម្ការ ព្រមទាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យ​ជន់​លិច​ដល់​ស្រុក​ចំនួន ៤​នោះ​មាន​៖ ស្រុក​អង្គរជុំ ស្រុក​ក្រឡាញ់ ស្រុក​ប្រាសាទបាគង និង​ស្រុក​ជីក្រែង​។

Loading...

បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ថា ដោយ​មើលឃើញ​ពី​ផល​លំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ទើប​លោក ទៀ សីហា អភិបាលខេត្ត បានឱ្យ​អភិបាលស្រុក​ទាំង​៤ ដឹកនាំ​សមត្ថកិច្ច ចុះ​ជួយ​រក​ទីទួល​សុវត្ថិភាព ដើម្បី​ធានា​នូវ​អាយុជីវិត​របស់​ពួក​គាត់​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី