កូន​ឈើ​ចំនួន​៧​ពាន់​ដើម ធ្វើការ​ដាំ​ដុះ និង​ថែទាំ ដោយ​មាន​រយៈពេល​៣​ឆ្នាំ​អាច​ទទួល​បានលទ្ធផល

39

ខេត្តបាត់ដំបង ៖ ដើម្បី​លើក​ស្ទួយ​ជីវភាព​កងទ័ព​ក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​៥៣៣ ចំណុះ​កងពល លេខ​៥៣ ស្ថិត​នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំ​ព្រេ​ក ខេត្តបាត់ដំបង តាម​ទិស​ដៅ​គម្រោងការ​អភិវឌ្ឍ ដល់​កងទ័ព តាម​ខ្សែបន្ទាត់​ព្រំដែន តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ជម្រុញ​ឲ្យ​លោក​វរៈសេនីយ៍ត្រី ប៊ុ​ន វឌ្ឍនៈ នាយ​រង​ការិយាល័យ​អភិវឌ្ឍន៍ យោធភូមិ​ភាគ​ទី​៥។

Loading...

បាន​ទទួល​តាម​សំណើ​ពី​រោងចក្រ​ក្រដាស​ប្រទេស​ថៃ ដែល​មាន​តំណាង​ក្រុមហ៊ុន Paper Tree investment Cambodia នាំ​យក​កូន​ឈើ​ចំនួន​៧​ពាន់​ដើម ផ្តល់​ដល់​អង្គភាព​៥៣៣​នេះ​៥​ពាន់​ដើម និង​ប៉ូ​លី​ស​ប៉ុស្តិ៍​ឃុំ​បួរ ចំនួន​២​ពាន់​ដើម ធ្វើការ​ដាំ​ដុះ និង​ថែទាំ ដោយ​មាន​រយៈពេល​៣​ឆ្នាំ​អាច​ទទួល​បាន លទ្ធផល រោងចក្រ​ខាងលើ​នេះ​ទទួល​ទិញ​ចូល​រោងចក្រ​វិញ ដោយ​ផ្តល់​តម្លៃ​តាម​ទីផ្សារសេរី ហើយ​ថវិកា​បញ្ចូល ជួយ​សម្រួល​ដល់​ជីវភាព​កងទ័ព​បន្ថែម​ទៀត ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។

លោក​វរសេនីយ៍ត្រី ប៊ុ​ន វឌ្ឍនៈ នាយ​រង​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១ ក្នុង​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ ដែល​កងទ័ព​យើង​តាម​ព្រំដែន​ទទួល​បាន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​វិស័យ​ឯកជន ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដោយ​បាន​ត្រៀម​ផ្ទៃដី​ក្នុង​អង្គភាព​នេះ​ចំនួន​១​ហិ​កតា ដើម្បី​ចាប់ផ្តើម ហើយ​បន្ត​ត្រៀម​តាម អង្គភាព​ផ្សេង​ៗ​ទៀត។

ដោយ​រោងចក្រ​ក្រដាស់​តម្រូវ​ចំណុច​ចាប់ផ្តើម​ប្រមាណ​១០​ហិ​កតា​យ៉ាងតិច ហើយ​ផលប្រយោជន៍ ទិន្នផល​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ ត្រូវ​ពឹង​លើ​កម្លាំង​កងទ័ព ជួយ​ដាំ​ដុះ និង​ថែរក្សា​បន្ថែម ដោយ​អង្គភាព​កងទ័ព​នេះ​ត្រូវ​បាន​ទទួល​ថវិកា ទិញ​យក​ទទួល​បាន​កម្រៃ ដើម្បី​មក​ជួយ​ផ្គត់ផ្គង់​ជីវភាព ក្នុង​អង្គភាព​កងទ័ព​បន្ថែម​ទៀត​។

លោក​វរសេនីយ៍ត្រី បាន​ឲ្យ​ដឹង​ពី​គម្រោង​របស់​រោងចក្រ​ក្រដាស ត្រូវ​បាន​យល់ព្រម​ឯកភាព​ជួយ​អភិវឌ្ឍន៍​ដល់​កងទ័ព​តាម​ខ្សែ​ព្រំដែន​ចាប់ពី​ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ប៉ៃលិន និង​សៀមរាប ដែល​មាន​ដី​ទំនេរ​នៅ​ក្នុង​អង្គភាព ជួយ​ជម្រុញ​ផ្ទៃដី​នោះ​មក​ឲ្យ​មាន​ប្រយោជន៍ ក្នុង​ការ​ដាំ​ដុះ ដើម្បី​លើក​ស្ទួយ​វិស័យ​កងទ័ព ឲ្យ​កាន់តែ​មានគុណ​ភាព​បន្ថែម​ទៀត សំខាន់​ផ្តោ​លើ​ជីវភាព កងទ័ព​មុនគេ រួច​បន្ត​កសាង​ពង្រឹង​ជុំរុំ​ជម្រក​ក្នុង​អង្គភាព​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​៕ ដោយ ៖ ហួត សុង​ហាក់