រដ្ឋបាល​ក្រុង​សិរី​សោភ័ណ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​សង្កាត់​ទឹកថ្លា

47

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ បាន​ដឹកនាំ ក្រុមការងារ ឃុំ​-​សង្កាត់ និង​ភូមិ ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​មួយ​ចំនួន នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ដែល​ទទួល​រង​នូវ​ការ​ជន់​លិច​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក ដើម្បី​រក​វិធី​ដំណោះស្រាយ កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​។

Loading...

នៅ​ក្នុង​ឱ​នោះ​លោក​អភិបាល ក្រុង ហ៊ឹ​ល រ៉ា​យ៉ា បាន​អញ្ជើញ​ចុះ​ពិនិត្យ​នៅ​ចំនុច​អាង​តា​កុ​ច ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ដែល​ទទួល​រងទឹក ជំនន់​លិច​ស្រូវ ដាច់​ផ្លូវ ដែល​ទទួល​រងទឹក​មក​ពី​ផ្នែក​ខាងលើ​នៃ​ស្រុក​អូរ​ជ្រៅ ពី​ភូមិ​សិង្ហ និង​ភូ​មិច​ង្ហា​រ រួម​នឹង​ទឹក​មក​ពី​ចំណុច​អាង​ម្កាក់ ដែល​ធ្វើ​ឲ្យ​ចំណុច​អាង​ខាងលើ​ប៉ះពាល់​ដល់​ស្រូវ​បងប្អូន​ៗ ប្រជា​កសិករ មួយ​ចំនួន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ ដោយ​ក្នុង​នោះ​នៅ​ចំណុច​ទំនប់​តា​ប្លែក សង្កាត់​ទឹកថ្លា បាន​ហូរ​ដាច់​ផ្លូវ​ប្រវែង​ប្រហែល​៧០​ម៉ែត្រ​។

ជាមួយ​គ្នា​នោះ លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង សិរី​សោភ័ណ បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​យ៉ាងណា រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ សង្គ្រោះ​ស្រូវ របស់​បងប្អូន​កសិករ​កុំ​ឲ្យ​មានការ​លិចលង់​។ ជាមួយនឹង​ចុះ​ការ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ស្ថានភាព​ទឹក​មានការ​ស្រក​ចុះ​យឺត ដោយ​ទឹកជំនន់​នេះ គឺ​មក​ពី​ផ្នែក​ខាងលើ ធ្វើ​ស្រូវ​បងប្អូន​កសិករ​ង​ការ​លិចលង់ ដែល​អាច​ប្រឈម​នឹង​ការ​ខូចខាត​ទាំងស្រុង​។

យោង​តាម​របាយការណ៍​នៃ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ មាន​៧​សង្កាត់​ដែល​ទទួល​រង​ផល​ប៉ះពាល់ ក្នុង​នោះ​ដំណាំ​ស្រូវ​រង​ផល​ប៉ះពាល់ សរុប​ចំនួន​៤,០០១​ហិ​កតា​, ដំឡូង​មី​១៦​ហិ​កតា ហើយ​សង្កាត់​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​មាន​២​សង្កាត់ គឺ​សង្កាត់​ទឹកថ្លា ប៉ះពាល់​ស្រូវ​៧៦៦​ហិ​កតា និង​សង្កាត់​ម្កាក់​ចំនួន​១,៧១០​ហិ​កតា​។ ហើយ​ប៉ះពាល់​ផ្លូវ​ប្រវែង​៩,៣៥០​ម៉ែត្រ​៕ ដោយ ៖ ណុ​ប រក្សា