រន្ធត់​ណាស់​ចំពោះ​ដំណឹង​អកុសល នាយ សាន ម៉ៅ ទទួលមរណៈភាព

90

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ សាន ម៉ៅ ហៅ​សេដ្ឋី​អ៊ូ​រ៉ា​ន់ ដែល​បាន​ទទួលមរណៈភាព​នៅ​ក្នុង​មន្ទី​ពេទ្យ ប្រទេស​ថៃ​ដោយ​រោគាពាធ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ពុធ ៤​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២០៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩​។ ដោយសារ​រាង​កាយ​មិន​អាច​តស៊ូ​ជាមួយ​ជំងឺ​បាន​ទៀត តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ទទួលមរណភាព​ហើយ នៅ​មន្ទីរពេទ្យ​ឧ​ប៊ុ​ន​ប្រទេស​ថៃ​។

Loading...

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សិល្បករ​លោក អ៊ឹម ជីវ៉ា​។ សូម​បញ្ជាក់​ថា តារា​កំប្លែង​លោក ធូ ចំ​រ៉ុ​ង ហៅ សាន ម៉ៅ ជាតា​រា​កំប្លែង​មានឈ្មោះ​បោះ​សំឡេង​មួយ​រូប និង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សន្លប់​ស្តូកស្ដឹង​ជា​ច្រើន​ខែ​មក​ហើយ​។ ដោយសារ​ការ​ព្យាបាល​នៅ​កម្ពុជា មិន​ធូរស្រាល ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្រៅប្រទេស ហើយ​បាន​ទទួលមរណៈភាព ប្រភព​ពី​លោក អ៊ឹម ជីវ៉ា ដដែល​បាន​ឲ្យ​ដឹង​ថា៖

សព​របស់​នាយ សាន ម៉ៅ សាច់ញាតិ​ត្រៀម​ដឹក​តាម​រថយន្ត​ពី​ប្រទេស​ថៃ​មក​កាន់ រាជធានី​ភ្នំពេញ តម្កល់​ធ្វើបុណ្យ​នា​គេហដ្ឋាន​ខាងត្បូង​វត្ត​ព្រែក​ប្រា​ខណ្ឌ​ច្បារ​អំពៅ​។ នេះ​ជា​ការ​បាត់បង់​សិល្បករ​ផ្នែក​កំប្លែង និង​ជា​អ្នកលេង​ល្ខោនបាសាក់​ដ៏​ជំនាញ​មួយ​របស់​កម្ពុជា និង​សល់​ពាក្យ​ស្តាយ​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ ខាត់ សា​មឿ​ន