សត្វ​ននាល​រាប់​ពាន់​ក្បាល នាំ​គ្នា​មក​រក​ចំណី​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ

72

ខេត្តស្វាយរៀង ៖ មាន​ហ្វូង​សត្វ​ននាល​ប្រមាណ​ជា​១​ពាន់​ក្បាល​បាន​ហើរ​មក​ចុះ​នៅ​ក្នុង​វាលស្រែ ដើម្បី​រក​ចឹក​ចំណី ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិ​ក្រុង​បា​វិត​។ សត្វ​ននាល​ហើរ​ចុះ​មក​រក​ចំណី​នេះ​គឺ​នៅ​រសៀល​ថ្ងៃ​ទី​០៣ តុលា ២០១៩ នៅ​ចម្ងាយ​២០០​ម៉ែត្រ ពី​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​។

Loading...

បើ​តាម​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍ ប្រចាំការ​ច្រក​ទ្វា​ព្រំដែន​បាន​ឲ្យ​ដឹង​ថា សត្វ​ននាល​ប្រមាណ​១​ពាន់​ក្បាល​នេះ​ទើបតែ​ហើរ​មក​ចុះ​រក​ចាប់ ចំណី​រយៈពេល​បី​បួន​ថ្ងៃនេះ​ទេ​កន្លង​មក​ពួក​វា​ចុះ​រក​ចំណី​តាម​វាលស្រែ​នៅ​តាម​ព្រំដែន​ហើយ​ពេល​ល្ងាច​គេ​ឃើញ​សត្វ​ននាល​ទាំងនេះ​ហើរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ហើយ​មាន​គេ​និយាយ​ថា៖

សត្វ​ននាល​ទាំងនេះ​យប់​ហើរ​ទៅ​ដេក​នៅ​ឯ​ភ្នំ​ជើ​មី​ដែង បច្ចុប្បន្ន​ភ្នំ​តៃ​និ​ញ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម លុះ​ព្រឹក​ឡើង សត្វ​ននាល​ទាំងនេះ​បាន​ហើរ​ត្រឡប់​មក​វិញ រក​ចំណី​នៅ​តាម​វាលស្រែ ជាប់​ព្រំដែន នៃ​ក្រុង​បា​វិត​ខេត្តស្វាយរៀង​។ សមត្ថកិច្ច​បាន​ឃ្លាំមើល​មិន​ឲ្យ​មានការ​បាញ់ ឬ​ទាក់​សត្វ​ននាល​នេះ​ទេ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន