លោក​អធិការរង​៖ បើ​មាន​ខ្សែ​ងាយស្រួល​ចាប់​ទេ ព្រោះតែ​គ្មាន​ខ្សែ​ហ្នឹងហើយ​ទើប​ពិបាក​ចាប់

70

ខេត្តបន្ទាយមានជ័យ ៖ ហ្វូងគោ​ដែល​ដេក​ដើរ​អាណា​ធិ​ប​តេ​យ្យ​គ្មាន​អ្នក​គង្វាល​ត្រឹមត្រូវ ម្ចាស់​មាន​ខ្សែ​មែន​ទេ? នេះ​ជា​ច​ម្ង​ល់​របស់​អ្នកស្រុក​។ រឿង​ហ្វូងគោ​ដេក​ដើរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ តាម​ដងផ្លូវ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ពេល​នេះ​បាន​ក្លាយជា​រឿង​សាមញ្ញ​ទៅ​ហើយ ព្រោះ​វា​បាន​កើត​ឡើងជា​ដដែល​ៗ​។

Loading...

អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​បាន​ត្រឹមតែ​សម្តែង​ក្តី​បារម្ភ​អំពី ហានិភ័យ លើ​ករណី​គ្រោះថ្នាក់​ចរាចរ​អាច​កើត​មាន​ជាយថាហេតុ​នៅ​ថ្ងៃ​ណាមួយ​បន្ថែម​ទៀត ព្រោះ​ពី​មុន​ធ្លាប់​កើត​មាន​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ ខណៈ​សមត្ថកិច្ច​មួយ​រយៈ​ចុង​ក្រោយ​នេះ គ្មាន​ចំណាត់ការ​បណ្តោយ​ឲ្យ​កើត​មានកា​រិះគន់​ជុំ​ទិស​។

ក្រៅពី​នេះ​អ្នកស្រុក​ខ្លះ​ក៏​បាន​ខឹងសម្បា យ៉ាង​ខ្លាំង​ផង​ដែរ ព្រោះតែ​ពេល​យប់​ហ្វូងគោ​ទាំងនេះ​រំខាន​ដំណេក​របស់​ពួក​គាត់ ជួន​ពួក​វា​យក​ច្រមុះ​រុញ បើក ធុង​ក្លា​ស្សេ​ស៊ី​អស់​ទំនិញ​ដូច​ជា​បន្លែ និង​បង្អែម​។ គ្រួសារ​ខ្លះ​រអ៊ូរទាំ​ថា គ្មាន​ស្រែ​ចម្ការ​ធ្វើ​មាន​តែ​ដី​តិចតួច​ខំ​ដាំ​ដំណាំ​កំប៉ិកកំប៉ុក​ទុក​គ្រាន់​បេះ​ស្ល​ហូប​បែរជា​ត្រូវ​ហ្វូងគោ​ស៊ី​អស់​ក៏​មាន​ដែរ​។

ចំណែក​គ្រួសារ​មួយ​រៀបរាប់​ទាំង​ខឹងសម្បា​ដូច​គ្នា​ថា កាលពី​ថ្ងៃមុន​ត្រីងៀត​គាត់​ព្យួរ​ទុក មុខ​ផ្ទះ​ត្រូវ​ហ្វូងគោ​ស៊ី​ហ្មត់​គិត​ជា​ប្រាក់​ជាង​១០​ម៉ឺន​រៀល នេះ​មិន​ទាន់​គិតដល់​គ្រួសារ​មួយ​ចំនួន​ទៀត ដែល​បើកភ្នែក​ឡើង​ឃើញ​លាមក​គោ​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ​។ ពេល​សាកសួរ​បញ្ហា​ខាងលើ អធិការរង​ទទួល​ផែន​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​«​សំខាន់​អត់​មាន​កន្លែង​ទុកដាក់​គ្មាន​អ្នក​មើលថែ ហើយ​បើ​គោ​គេ​មាន​បញ្ហា​ម្ចាស់​គោ​មាន​សិទ្ធិ​ប្តឹង​ទៀត​»​។

លោក​អធិការរង​លើក​ឡើង​បន្ត​ថា ករណី​នេះ​សមត្ថកិច្ច​មិន​អាច​មើល​សព្វ​ទេ​ហើយ​សុំ​ឲ្យ​ពលរដ្ឋ សហ​ការណ៍​ជួយ​មើល និង​ដេញ​ខ្លះទៅ​។ ពេល​លើក​ឡើងជា​សំណួរ​តាម​ច​ម្ង​ល់​របស់​អ្នកស្រុក​ថា តើ​ម្ចាស់​ហ្វូងគោ​ទាំងនេះ​មាន​ខ្សែ​ឬ​ទើប​…..​? បែរជា​លោក​អធិការរង​រូប​នេះ​ឆ្លើយ​តប​យ៉ាង​ងាយ​ៗ​ថា បើ​មាន​ខ្សែ​ងាយស្រួល​ចាប់​ទេ ហើយ​ថា​ព្រោះតែ​គ្មាន​ខ្សែ​ហ្នឹងហើយ​ទើប​ពិបាក​ចាប់ ការ​លើក​ឡើង​បែប​នេះ​ទំនងជា​លោក​ចង់​និយាយ​សំដៅលើ​ហ្វូងគោ​ទាំងនេះ​គ្មាន​ខ្សែ ឬ​ក្រ​ឡុះ​ងាយស្រួល​ដឹក​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ មុត សា​រុន