បុរស​២​នាក់​បាន​ស្លាប់ ខណៈ​បើក​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ត្រី

52

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដ៏​រន្ធត់ ខណៈ​ដែល​បុរស​ពីរ​នាក់​បាន​បើក​ម៉ូតូ ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ត្រី កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ នៅ​ចំណុច​លើ​ផ្លូវ​លេ​២១ ស្ថិត​ក្នុងភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។

Loading...

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0143 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើងពេល​មក​ដល់​ចំណុច​ភូមិ​ឃុំ​កើតហេតុ ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HP-8862 បើកបរ​ដោយ​ឈ្មោះ វៀង តាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​កម្មករ​។

រួម​ដំណើរ​ដោយ​ឈ្មោះ សុខ ប៉េង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទី​លំ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​ជាង​ម៉ាស៊ីន បាន​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា ហើយ​ក៏​បាន​បុក​គូទ​ឡាន​ដឹក​ត្រី​ដែល​កំពុង​បើក​នៅ​ខាង​មុខ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ចំណែក​វត្ថុ​តាង​ទាំង​២ នគរបាល​បាន​យក​មក​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​។

ផ្អែក​តាម​ការ​ចុះ​ពិនិត្យ នៅ​កន្លែង​កើតហេតុ ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បើក​បុក​រថយន្ត​ពីក្រោយ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​៕ ដោយ ៖ ប៉ឹង ឆដា