ដោត​កង្ហា​ចោល​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​បន្ទប់​ជាន់​ទី​១​ផ្អើល​សមត្ថ​កិច្ច

38

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១ នៃ​ផ្ទះល្វែង​មួយ​កន្លែង ដោយសារ​តែ​ម្ចាស់​ដោត​កង្ហា​ទុក​ចោល​មិន​បាន​បិទ ឬ​ដក​ចេញពី​ព្រី​ភ្លើង ហើយ​ម្ចាស់​រវល់​ចុះ​មក អ៊ុតសក់​ខាងក្រោម​ធ្វើ​ឲ្យ​ក្តៅ​ឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច មូលដ្ឋាន និងរ​ថយ​ន្ល​ត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។ ករណី​អគ្គិភ័យ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាន់​ទី​១ ផ្ទះ​លេខ ១៦EOZ ផ្លូវ​លេខ​១៤៤ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ក្លិន​ស្ងៀម​យ៉ាង​ខ្លាំង​ដោយ​មិន​មាន​អ្នក​ណា ម្នាក់​បានដឹង​ថា ក្លិន​នោះ​មក​ពី​ទីណា​ឡើយ​យូរ​ទៅ​ស្ងៀម​ខ្លាំង​ទៅ​ៗ ដោយ​មានការ​ងឿងឆ្ងល់ ក្រុម​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​នេះ​គ្នា​ស្វែងរក​ប្រភព​។ លុះ​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​បានឃើញ មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​បន្ទប់​ជាន់​ទី​១​ផ្ទះ​ខាងលើ ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល និង កំពុង​នៅ​រកស៊ី​អ៊ុតសក់​ខាងក្រោម ក៏​នាំ​គ្ន​ស្រែក​ឆោឡោ​ឡើង​ដឹក​ដល់​ម្ចាស់ផ្ទះ ទើប​នាំ​គ្នា​ស្រវា​បំពង់​ពន្លត់​គ​អគ្គិភ័យ និង​ទឹក​មក​ពន្លត់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ដែរ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​មាន​ទាំង​រ៉ឺ​ម៉ក ប្រដាប់​ដោយ​ម៉ូ​ទ័​របាញ់​ទឹក​មក​ជួយ​បាញ់​ទឹក​ពន្លត់​ធ្វើ​ឲ្យ​ភ្លើង​រលត់​បាត់​ទៅ ដោយ ខ្លាចក្រែង​ភ្លើង​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​នោះ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១​គ្រឿង​ចុះ​ចាំ​ជួយ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​តែ​មិន​បាន​បាញ់​ឡើយ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​នេះ​ដែរ គឺ​បង្ក​ឡើង​ដោយសារ​តែ​ម្ចាស់ផ្ទះ​ដោត​កង្ហា​ទុក​ចោល​មិន​បាន​បិទ ឬ​ដក​ចេញពី​ព្រី​ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​ក្តៅ​ឆេះ​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​ឡើង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ភ្លើង​បាន​ឆេះ​បំផ្លាញ​អស់​កង្ហា​ចំនួន​១​គ្រឿង ព្រី​ភ្លើង​ចំនួន​១ រួម​ទាំង​ពូក ខ្នើយ ផួយ និង សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​បាន​ប្រើប្រាស់​រ៉ឺ​ម៉ក​របស់​សាលា​ខណ្ឌ ដូនពេញ អស់​ចំនួន​៣​គ្រឿង​។ ចំណែកឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​បាន​ប្រើប្រាស់​ឡើយ ដោយសារ​តែ​ភ្លើង​ឆេះ​តិចតួច និង​ពន្លត់​បាន​ទាន់​ពេលវេលា​៕ ដោយ ៖ ភី ផល