អាជីវករ​មានការ​យល់​ដឹង​ច្រើន ចំពោះ​ទំនិញ​គ្មាន​សារធាតុ​គីមី និង​ផុត​កាលបរិច្ឆេទ

21

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​លក់ដូរ​តាម​ផ្សារ និង​ម៉ាត​មានការ​យល់​ដឹង​ច្រើន​ដែល​លក់ដូរ ទំនិញ គ្មាន​សារធាតុ​គីមី និង​ផុត​កាលបរិច្ឆេទ​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ហួសការ​បរិច្ឆេទ​នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

Loading...

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល ហើយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​សហការ​គ្នា​ជាមួយ​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​ច្បាប់​ដែល​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​ឲ្យ​មានការ​យល់​ដឹង​លក់ទំនិញ​ដែល​គ្មាន​សារធាតុ​គីមី​និង​ហួស​កាលបរិច្ឆេទ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ ទំនិញ នៅ​ផ្សារ​ចម្ការ​គរ ហៅ​ផ្សា​ថ្មី និង​ម៉ាត​ក្នុង​ក្រុង​សិរី​សោភ័ណ ឃើញ​ថា អាជីវ​មានការ​យល់​ដឹង​ច្រើន​ក្នុង​ការ​លក់ដូរ​ទំនិញ​ហូប​ចុក និង​គ្រឿង​បរិភោគ​គ្មាន​សា​ធាតុគីមី និង​ហួស​កាលបរិច្ឆេទ ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​តិចតួច​ណាស់​នេះ​យល់​ឃើញ​ថា ទាំង​អាជីវករ និង​ប្រជាពលរដ្ឋ​មនា​ការ​យល់​ដឹង​ច្រើន​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្សព្វផ្សាយ​ជូន​អាជីវករ​តាម​ផ្សារ​ក្នុង​ត្រូវ​បាន​អនុវត្តន៍​ជា​ប្រចាំ ដើម្បី​ការ​ដាស់តឿន​ដល់​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​មុន​នឹង​លក់ ឬ​ទិញ​គ្រឿង​បរិភោគ និង​អាហារ​ទៅ​ទទួលទាន​ត្រូវ​ចេះ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ការពារ​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​ណែនាំ​ជា​ប្រចាំ នេះ​សារ​មួយ​ដាស់តឿន​ដល់​អាជីវករ​លក់ដូរ និង​ប្រជាពលរដ្ឋ ហើយ​សុំ​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ពង្រឹង​ទប់ស្កាត់ ការ​នាំ​ចូល​ទំនិញ​ដែល​ខុសច្បាប់​តាម​បន្ទាត់ និង​ចុះ​ពិនិត្យ​ជា​ប្រចាំ​ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន