សមត្ថកិច្ចចម្រុះបានកាត់សោបើកអគារ ប្រគល់ឲ្យម្ចាស់សាកលវិទ្យាល័យវិញ

73

រាជធានី​ភ្នំពេញ ៖ អគារ​អតីត​សាកលវិទ្យាល័យ Excelpolitan University ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃ្លុំបេ បន្ទាប់​ពី​ធ្វើការ​ឡោ​ព័ទ្ធ​បង្ក្រាប​ល្បែងស៊ីសង​តាម​អន​ឡាញ​ដោយ​aឃាត់ខ្លួន ជនជាតិ​ចិន​ស្រី​ប្រុស ចំនួន​១០៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ​ចុះ​កាត់​សោ​បើក​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ​។ ការ​កាត់​សោ ប្រគល់​ទីតាំង ប្រ​ប្រព្រឹត្តិ​បទ​ល្មើ​ឲ្យ​ម្ចាស់​នេះ​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០១៩​នេះ​។

Loading...

គួរ​បញ្ជាក់​ថា អតីត​សាកលវិទ្យាល័យ Excelpolitan University អគារ​កម្ពស់​ប្រមាណ ៦​ជាន់ នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ បង្ក្រាប​ល្បែងស៊ីសង Online ខុសច្បាប់​ដោយ​ឃាត់ខ្លួន​ជន​ជនជាតិ​ចិន​ចំនួន​១០៥​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១០​នាក់ កាលពី​ព្រលប់​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​។

នៅ​ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​ម៉ាស៊ីន​កុំ​ព្យ​ទ័​រលើ​តុ ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ចំនួន ៨០​គ្រឿង​។ បន្ទាប់​ពី​ឃ្លុំបេ​អគារ ត្រូវ​បាន​ម្ចាស់​ស្នើ​សុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ សមត្ថកិច្ច​ដោយ​មានការ​ចូលរួម​ពី​ព្រះ​រា​ជ្ញា​រង​ផង​នោះ បាន​កាត់​សោ​បើក​ប្រគល់​ឲ្យ​ម្ចាស់​វិញ​៕ ដោយ ៖ ម៉េ​ង ធា