បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​៧​នាក់ និង​ថ្នាំ​ញៀន​៣៨​កញ្ចប់

52

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្រ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន និង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន យ៉ាង​សកម្ម​បាន​ជនសង្ស័យ​០៧​នាក់ រួច​រត់គេច​ខ្លួន​០២​នាក់ រួម​នឹង​ថ្នាំ​ញៀន​ចំនួន​៣៨​កញ្ចប់​ធំ ទំងន់​សរុប ៤៦៣,១១​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ សម្ភារ​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយ​ចំនួន​។

Loading...

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣​រសៀល នៅ​វាលស្រែ ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ជនសង្ស័យ​ទី​០១​ឈ្មោះ ចា បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​រត់​តុ ទី​០២​ឈ្មោះ ឈិ​ន សុខ​វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​រត់​តុ ទី​០៣​ឈ្មោះ ភួង សោភា ហៅ​ភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កសិករ។

ទី​០៤​ឈ្មោះ ឈុ​ន រ​ត្ន័ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពត់​ស ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ កម្មករ​រោងចក្រ ទី​០៥​ឈ្មោះ កក សុខ​ជាង ភេទ​ប្រុស​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ទី​០៦ ឈ្មោះ យួន ទុំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ​មុខរបរ​បើកបរ​រថយន្ត ទី​០៧​ឈ្មោះ អេ​ង ប៉ូលិស ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពត់​ស ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ មុខរបរ កម្មករ​រោងចក្រ​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​កម្លាំង​ផ្នែក​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា​មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ផ្នែក​ជំនាញ​ស្រុក បាន​សហការ​ជាមួយ​កំ​ម្លាំ​ង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ក៏​បាន​បង្ក្រាប់​ចាប់​ឃាត់ខ្លួន និង​ចាប់​យក​វត្ថុ​តាំង​បាន​ថ្នាំ​ញៀន​ចំនួន​៣៨​កញ្ចប់​ធំ ដែល​ជនសង្ស័យ​លាក់​ទុក​នៅ​ក្បែរ​ខ្លួន​រួច​ក៏​បញ្ជូន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ឈិ​ន សុខ​វី បាន​សារភាព​ថា​ថ្នាំ​ញៀន​ចំនួន​៣៨​កញ្ចប់​ធំ​នេះ ជា​របស់​ឈ្មោះ ឈុ​ន រ៉ាត់ ហើយ​ឈ្មោះ ឈុ​ន រ៉ាត់ បាន​ប្រើ​ឲ្យ​ខ្លួន​យក​ថ្នាំ​ញៀន​ទៅ​លក់​ឲ្យ​ឈ្មោះ ភួង សោភា​ក្នុង​មួយ​កញ្ចប់​តំលៃ ៣០០,០០០​រៀល (​សាមសិប​ម៉ឺន​រៀល​)​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕ ដោយ ប៉ឹង ឆដា