ចិន​កំពុង​លួច​កាច់​សោ​ម៉ូតូ​វាយ​ប្លន់​ចិន​ដូច​គ្នា នគរបាល​ល្បាត​ជួប​ចាប់ខ្លួន​បាន​៤​នាក់

50

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចោរលួច​កាច់​បំបែក សោក​ម៉ូតូ និង​វាយ​ប្លន់ រវាង​ជន​រង​គ្រោះជា​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូច​គ្នា ឃាត់ខ្លួន​ជាក់ស្តែង​បាន​២​នាក់ នៅ​ចំណុច​ម្តុំ​ឧតុនិយម ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ សីហ​នុ បន្ទាប់​មក​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន បក្ខពួក​២​នាក់​ទៀត​។

Loading...

ជនសង្ស័យ​ទាំង​៤​នាក់ ១.​ឈ្មោះ Zhou Wen ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ លិខិតឆ្លងដែន (​គ្មាន​)​។ ២.​ឈ្មោះ Tan Bei ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ លិខិតឆ្លងដែន (​គ្មាន​)​។ ៣.​ឈ្មោះ Lin Wei ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ លិខិតឆ្លងដែន (​គ្មាន​)​។ និង​៤.​ឈ្មោះ Li Hong Liang ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហ​នុ លិខិតឆ្លងដែន (​គ្មាន​)​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​២​យប់ ថ្ងៃ​ទី​១៣ ខែតុលា កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ចេញ​ល្បាត​តាម​មូល​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជា​ជនជាតិ​ចិន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់​បំបែក​សោក​ម៉ូតូ​នៅ​ចំណុច​ខាងលើ​។ ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ​ធ្វើការ​សាកសួរ និង​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​ឧបករណ៍ សំ​ម្រា​ប់​កាច់​សោក​ម៉ូតូ​នៅ​ជាប់​ខ្លួន​ទៀត​ផង ហើយ​ក៏​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

នៅ​ពេល​យក​ជនសង្ស័យ​ទៅ​សួរនាំ​សមត្ថកិច្ច​មាន​ពន្លឺ​រហូត​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​២​នាក់​បន្ថែម​ទៀត (​សរុប​៤​នាក់​)​។ ក្នុង​នោះ​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖ ឧបករណ៍​សម្រាប់​ចម្លង​សោ​,​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​,​សក់​ក្លែងក្លាយ​ចំនួន​២(​សុ​ម្រា​ប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​),​ស្រោម​មុខ​ខ្មៅ ឃើញ​តែ​រង្វង់​ភ្នែក​ចំនួន​៤(​សម្រាប់​,​លិខិតឆ្លងដែន ចំនួន​០២​ច្បាប់​,​ផ្លែ​កាច់​សោក​ម៉ូតូ​ចំនួន​១៤​ផ្លែ​,​

ដង​សម្រាប់​កាច់​បំបែក​សោក​ម៉ូតូ​លេខ​៨ ចំនួន​២​ដើម​,​ដែក​កាច់​បំបែក​សោ Solex ២​ដើម​,​ឧបករណ៍​សម្រាប់​បើក​Lock សន្ទះ​សោ​ម៉ូតូ​១,​ម៉ាស់​ចំនួន​១០,​សោ​ម៉ូតូ​ចំនួន​៣,​សោរ​អក្សរ​T ចំនួន​២,​ឧបករណ៍​សំរាប់​បំបែក​កញ្ចក់​រថយន្ត ចំនួន ១,​ឧបករណ៍​សម្រាប់​ផ្តាច់​ប្រព័ន្ធ​Lock​រថយន្ត​ចំនួន​១,​ឧបករណ៍​សម្រាប់​កាច់​បំបែក​សោ​ទូរ​ដែក ចំនួន​១, ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​ទា្វរ​រថយន្ត​,​ទ្វារផ្ទះ​,​សោ​ម៉ូតូ​,​សោ​ផ្ទះ​មួយ​ចំនួន​ធំ​,​ម៉ូតូ​ម៉ាក Air Blade ចំនួន​៦​គ្រឿង​។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៤​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ ជនជាតិ​ចិន​៤​នាក់ មាន​ជនសង្ស័យ​ជនជាតិ​ចិន ២​នាក់ គឺ​(១.​ឈ្មោះ Zhou Wen និង​ឈ្មោះ​Tan Bei) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​វាយ​ប្លន់​ជន​រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា កាលពី​ថ្ងៃ​ទី​០៩ តុលា ២០១៩ វេលា​ម៉ោង​១១​ព្រឹក​នាទី នៅ​តាម​ផ្លូវ​ជិត​អង្គការ​ម្លប់​តា​ប៉ា​ង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ជន​រង​គ្រោះ​ឈ្មោះ Liu Chuan ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​លក់ដូរ លិខិតឆ្លងដែន​លេខ E04274347​។ សម្ភារ​បាត់បង់​រួម​មាន​៖ ប្រាក់​១ ៧០០​ដុល្លារ (​មួយ​ពាន់​ប្រាំពីរ​រយ​ដុល្លា​អា​មេ​រិ​ក​),​ទូរស័ព្ទ​១​គ្រឿង​ម៉ាក i-Phone​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់