កូន​ក​ម្លោះ​អាយុ​៤៨​ឆ្នាំ ដឹក​ដៃ​កូនក្រមុំ​អាយុ​៧២​ឆ្នាំ​ចូល​រោង​ជ័យ

166

ខេត្តស្វាយរៀង ៖ មាន​បុរស​ស្ត្រី​វ័យ​ចំណាស់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ អ្នកស្រុក​អ្នក​ភូមិ​ក្នុង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ដែល​កូន​ក​ម្លោះ​វ័យ​៤៨​ឆ្នាំ បាន​សុំ​ស្ត្រី​ជា​កូនក្រមុំ​វ័យ​៧២​ឆ្នាំ រៀប​ការ​ហើយ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ និង​បាន​អ​ញ្ចើ​ញ​ភ្ញៀវ​មក ចូលរួម​រាប់រយ​នាក់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​ចូលរួម​អបអរ​សារ​ទរ​។ បើ​ទោះបីជា​វ័យ ខុស​គ្នា ជាង​ពាក់កណ្តាល​អាយុ​យ៉ាងណា​ក៏​ដោយ អ្នក​ទាំង​ពីរ​ព្រម​ដឹក​ដៃ​គ្នា​ចូល​រោងការ​ដោយ​មាន ចាស់​ក្មេង​ចូលរួម​អបអរសាទរ​ក្នុង​ពិធីការ​នេះ​ជាង​១០០​នាក់​អ្នកផង​ដែរ​។

Loading...

បើ​តាម​កូន​ក​ម្លោះ​ឈ្មោះ អ៊ុ​ង វ​ន្ថា អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រា​សាក់ ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ រូប​គាត់​ឃើញ និង​ស្គាល់ចិត្ត​គ្នា​គឺ​ផ្តើម​ឡើង​ដោយ​ការ​អាណិត ពីព្រោះ​ស្ត្រី​ជា​ភរិយា ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់​។ ស្ត្រី​ដែល​គាត់​ស្រឡាញ់​អាណិត​ឈ្មោះ កើត ឡា​ត អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង គឺ​បាន​ជួប​គ្នា​តាំងពី​មុន​បុណ្យ​ភ្ជុំ​។ ពោល​គឺ​ជាង​មួយ​ខែ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃនេះ​បាន​សម្រេច​ចិ​ត្ដឹក​ដៃ​គ្នា​ចូល​រោងការ​តែ​ម្តង​ដោយ​មិន​គិត​ថា​កូនក្រមុំ​ក្រ ឬ​មាន​អ្វី​នោះ​ទេ ហើយ​បើ​មើល​ពី​ជីវភាព​ខាង​ស្រី​ក៏​មិន​មាន​ទ្រព្យធន​អ្វី​នោះ​ដែរ គឺ​ស្រលាញ់​ចិត្ត និង​ចិត្ត​។

កូន​ក​ម្លោះ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ដើមហេតុ​ធ្វើ​ពួក​គាត់​ស្គាល់គ្នា​នោះ ដោយសារ​តែ​កូន​ក​ម្លោះ​មក​លេង​នៅ​ក្នុងភូមិ​ទួល​អង្គប់​នេះ​(​ផ្ទះ​មិត្តភក្តិ​) ហើយ​ពេល​ទៅ​សួរសុខទុក្ខ សាច់ញាតិ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ក៏​បានឃើញ​គ្នា​ចាប់ចិត្ត​គ្នា​រហូត​ដល់​ខាង​ប្រុស​សាររ​ភាព​សុំ​ស្នេហ៍​ពី​កូនក្រមុំ​រហូត​ដល់​កូនក្រមុំ​ទន់​ចិត្ត និង​ព្រមព្រៀង​គ្នា​មាន​ចាស់ទុំ​ទាំង​សងខាង ដោយ​ចូល​ស្តីដណ្តឹង និង​រើស​យក​ថ្ងៃ​ល្អ​ចូល​រោងការ​តែ​ម្តង​។

កូន​ក​ម្លោះ​បាន​ប្រាប់​ទៀត​ថា​៖ កាលដែល​ពួក​គាត់​ព្រម​ស្រលាញ់ គ្នា​នោះ ក៏​មានកូន​ៗ​ជំទាស់​ដែរ ប៉ុន្តែ​មិន​អាច​បំបែក​ស្នេហា​គាត់​ទាំង​ពីរ​បាន​ឡើយ ព្រោះ​ពួក​គាត់​យល់ចិត្ត​គ្នា ទៅ​ហើយ​ក្រោយមក​មាន​ចាស់ទុំ​សម្របសម្រួល​ទើប​កូន​ៗ​ទាំង​សងខាង​យល់ព្រម​។ កូន​ក​ម្លោះ​បាន​បញ្ជាក់​ថា​៖ រូប​គាត់​ព្រម​ស្រលាញ់​គ្នា​ជាមួយ​កូនក្រមុំ​ដោយសារ​ក្តី​ស្រឡាញ់ និង​អាណិត​មិន​គិត​ចាស់​ក្មេង​មាន​ក្រ​នោះ​ឡើយ សំខាន់​ចេះ​ស្រឡាញ់​មើលថែ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួន​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន