ឥទ្ធិពល​គ្រឿង​ស្រវឹង​ហ៊ាន​សម្លុត​ម្ដាយ ហើយ​ដើរ​ជេរ​ប្រមាថ​អ្នក​ជិតខាង

58

ខេត្តកណ្តាល ៖ ដោយសារ​ឥទ្ធិពល​គ្រឿង​ស្រវឹង បុរស​ម្នាក់​ផឹ​ស្រា​ជោគ​ជាំ​ទៅ​សម្លុត​ម្តាយ ដើរ​ជេរ​ប្រមាថ អ្នក​ជិតខាង រួច​យក​ចបកាប់​វាយ​កម្ទេច​ទ្វារ​ត្រូវ​នគរបាល​ឃាត់ខ្លួន​វាយ​ខ្នោះ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ភូមិ​អង្គ​ឃ្វាន ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គ​ឃ្វាន ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ រ៉េ​ត លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អង្គ​ឃ្វាន ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រួច​មក​ផ្ទះ​ស្រែក សម្លុត​ម្តាយ​ពេល​នោះ​ម្តាយ​ភ័យ​ក៏​រត់​ចោលផ្ទះ​បាត់ ទើប​ជនសង្ស័យ​មក​ផ្ទះ​ជន​រង​គ្រោះ​ស្រែក​ជេរ​ប្រមាថ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ចេញ​មក​ប្រាប់​ថា ស្រែក​ខ្លាំង​ៗ​ចឹ​ង​ភ្ញាក់​កូន​ខ្ញុំ​កំពុង​ដេក​ទើប​ទាក់​ពាក្យ​គ្នា​ទៅ​វិញ​ទៅ​មក ជនសង្ស័យ​ដើរទៅ​យក​ចបកាប់​មក​វាយ​កញ្ចក់​ទ្វារ និង​កញ្ចក់​បង្អួច​បណ្តាល​ឲ្យ​បែក​តែ​ម្តង​។ ចំពោះ​ករណី​នេះ កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នី​តី​វិធី​៕ ដោយ ៖ ប៉ឹង ឆដា