រួមគ្នាធ្វើយុទ្ធនាការ ប្រមូលសិស្សចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី

42

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ ការិយាល័យ​អប់រំ​ស្រុក​ពាម​រក៍ សហការ ជាមួយ​អង្គការ​ដំណក់ទឹក បាន​រៀបចំ​ធ្វើ​យុទ្ធនាការ​ឃោសនា​ប្រមូល​សិស្ស​ចូល​រៀន សaម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ ដោយ​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ និង​មានការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​សរុប​ជាង​១​ពាន់​នាក់​។ លោក ឆាំ ភារ​ម្យ ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​ពាម​រក៍ បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ គឺ​មានការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ដែល​មក​ពីសា​លា​ចំនួន​៤០ នៅ​ទូ​ទាំង​ស្រុក និង​ធ្វើការ​ហែ​ក្បួន​ចេញ​ទៅ​តាម​ដងផ្លូវ​សំខាន់​ៗ ក្នុង​ទីប្រជុំជន​ស្រុក​ពាម​រក៍ និង​ទីប្រជុំជន​អ្នក​លឿង រួច​ទើប​បំបែក​គ្នា​ហែ​ទៅ​តាម​ភូមិ​ឃុំ និង​សាលា​រៀង​ៗ​ខ្លួន​តែ​ម្តង​។

Loading...

ឯកឧត្តម ខៀវ ភា​រិ​ន អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​អំពាវនាវ​ដល់​លោកឪពុក​អ្នក​ម្តាយ និង​អាណាព្យាបាល​ទាំងអស់ ឲ្យ​នាំ​យក​កូន​តូច​ៗ មក​ចុះ​ឈ្មោះ​ចូល​រៀន ហើយ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នេះ គឺ​មិន​មាន​បង់ប្រាក់​អ្វី​ទាំងអស់​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ក្នុង​នាម​ឯកឧត្តម​ជា​តំណាងរាស្ត្រ ក៏​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្តព្រៃវែង គឺ​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​យុទ្ធនាការ​មួយ​នេះ ដែល​ជា​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​មួយ ដូច​បានឃើញ​នៅ​ក្នុង​ពាក្យស្លោក​ហើយ កុមារ​គឺជា​អ្នក​បន្តវេន​ដែល​មិន​អាច​ខ្វះ​បាន ចឹ​ង​កុមារ​គឺជា​រ៉ែ​មួយ ដែល​យើង​ត្រូវ​តែ​យក​មក​ច្នៃ​ដើម្បី​ក្លាយជា​ដុំ​ពេជ្រ សម្រាប់​វិស័យ​ធនធានមនុស្ស នៅ​ប្រទេស​កម្ពុជា​របស់​យើង​។

ដោយឡែក​លោក ទា អៀ ប្រធាន​អង្គការ​តំណក់ទឹក​សាខា​អ្នក​លឿង ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​យុទ្ធនាការ​នេះ​ចប់​ទៅ​អង្គការ​តំណក់ទឹក និង​សហការ​ជាមួយ ការិយាល័យ​អប់រំ​ស្រុក និង​បណ្តា​សាលារៀន​មួយ​ចំនួន​នៅ​ក្នុងស្រុក ដើម្បី​ធ្វើការ​ងារ​លើ​វិស័យ​អប់រំ ជា​ច្រើន​ទៀត ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា ឲ្យ​កុមារ​ទាំងអស់​មានឱកាស​ទទួល​បានការ​អប់រំ កាន់តែ​ច្រើន​ថែម​ទៀត​។

លោក ទា អៀ បាន​បញ្ជាក់​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ក្នុងស្រុក​ពាម​រក៍ ទាំងមូល ដែល​អង្គការ​តំណក់ទឹក បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ​អប់រំ​ស្រុក ក៏​ដូច​ជា​សាលា​គ្រប់​កម្រិត​ទាំង​៤០​នៅ​ក្នុងស្រុក​ពាម​រក៍ បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សិស្ស​ចូល​រៀន ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ ហើយ​លោក​គិត​ថា​ក្រោយ​ពី​យុទ្ធនាការ​ហើយ និង​មាន​អត្រា​ចុះ​ឈ្មោះ ចូល​រៀន​កើន​ជាង​ឆ្នាំ​មុន​ៗ។

ហើយ​ក្នុង​ឱកាស​នេះ​ដែរ ក្នុង​នាម​លោក​ជា​តំណាង​អង្គការ​ដំណក់ទឹក និង​បន្ត​ពង្រីក​នូវ​កិច្ចសហការ និង​បន្ត​ធ្វើ​កម្មវិធី​សហការ​ជាមួយ​ការិយាល័យ​អប់រំ ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី ដើម្បី​បន្ត​សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ ហើយ​សូម​អំពាវនាវ​អាណាព្យាបាល ក្នុង​សហគមន៍ ដែល​មានកូន​អាយុ​គ្រប់​ចូល​វ័យ​សិក្សា ចូរ​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ឲ្យ​បាន​រួសរាន់​ទាន់​ពេល​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ