រឹបអូស​គ្រឿងញៀន​៤០​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់

110

ខេត្តកំពង់ធំ ៖ សេចក្ដីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា គ្រឿង​ញឿ​ន​៤០​ដុំ​ស្មើនឹង​៤០​គីឡូក្រាម និង​មនុស្ស​៤​នាក់ ត្រូវ​បាន​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ​ដឹកនាំ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ​ចាប់​បាន​កាល​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភោ​នី​យ​ដ្ឋា​ន​មួយ​កន្លែង​ដែល​មាន​យីហោ រស់ សុខ​ខុ​ម នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក​។

Loading...

ក្នុង​ចំណោម​មនុស្ស​៤​នាក់ មាន​ខ្មែរ ៣​នាក់ និង​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក ចំនួន​៤០​ដុំ ស្មើនឹង​៤០​គីឡូក្រាម ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជនសង្ស័យ​ទី​១ ឈ្មោះ គន់ វណ្ណៈ ភេទ​ប្រុស ទី​២.​ឈ្មោះ សុខ ប៊ុ​ន​សិរិ​ឆៃ ភេទ​ប្រុស ទី​៣.​ឈ្មោះ សាក់ សេង​សង ភេទ​ប្រុស និង​ទី​៤ .​ឈ្មោះ លី តឹក ភេទ​ប្រុស រួម​ជាមួយនឹង រថយន្ត​ចំនួន​០២​គ្រឿង បន្ទាប់​ពី​បង្ក្រាប​ជាក់ស្តែង​រួចរាល់​បាន​បញ្ជូន​ទាំង​វត្ថុ​តាង និង​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ថុ​ក សុខា