ពិធី​អុំ​ប្រណាំងទូក​មូលដ្ឋាន មាន​ទូកផ្កាចារ ទូក​មាឌ និង​បន្ថែម​ការ​អុំ​ខ្ទះ​និង​ទូក​ស្នោ

42

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ដំណើរការ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ពិធី​បិទ​ការ​អុំ ប្រណាំងទូក​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ចូលរួម​ពី​មន្ត្រីរាជការ កង​ម្លាំ​ង​ប្រដាប់​អាវុធ ព្រមទាំង​បងប្អូន ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ ក្នុង​នោះ​នៅ​ពេល​រាត្រី​ក៏​មាន កម្មវិធី​កម្សាន្ត​សប្បាយ​ច្រើន​ទៀត​ដូច​ជា ល្បែង​ប្រជាប្រិយ បង្ហោះគោម បណ្ដែតប្រទីប បាញ់​កាំជ្រួច និង​ការ​ប្រគុំ​តន្ត្រីសម័យ​ជាដើម ក្នុង​ន័យ​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៩​នេះ បង្ក​បរិយាកាស​សប្បាយ រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

Loading...

នៅ​ក្នុង​ប្រសាសន៍​សំណេះសំណាល​ជាមួយ​កីឡាករ​ចំណុះ​ទូក​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ ក្រៅ​តែ​បង្ហាញ​អំពី​គោលនយោបាយ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍ ឯកឧត្តម​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចូលរួម​ពិសារ​អំបុក​សន្តិភាព​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថ្ងៃ​បុណ្យ​ឯករាជ្យ​ខាង​មុខ​នេះ ដើម្បី​បង្ហាញ​ថា ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ក្នុង​សុខ​សន្តិភាព​ក្រោម​បាវចនា ជាតិ សាសនា និង​ព្រះ​មហា​ក្ស​ត្ស​។

សូម​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ប្រណាំងទូក​នេះ ឲ្យ​ដឹង​ថា មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​២៤​ទូក ក្នុង​នោះ​ទូក​ជ​យ័​លា​ភី​លេខ​១​មាន​៣​ទូក ជ័យ​លា​ភី​លេខ​២​មាន​៣​ទូក ជ័យ​លា​ភី​លេខ​៣ មាន​៣​ទូក ហើយ​ទូក​មិន​បាន​ទទួល​ជ័យ​លា​ភី មាន​១៥​ទូក​។ ក្រៅពី​នេះ​ក៏​មានការ​អុំទូក​ស្នោរ​ចំនួន​២០​ទូក និង​អុំ​ខ្ទះត្នោត​ចំនួន​២​គូ​ផង​ដែរ​។ ចំពោះ​រង្វាន់​ជ័យ​លា​ភី​រួម​មាន​៖ លេខ​១ បាន​ពាន​១ ទង់​លេខ​១​មួយ និង​ថវិកា​២​លាន​រៀល​។ លេខ​២​បាន​ពាន​១,​ទង់​លេខ​២​មួយ និង​ថវិកា​១​លាន​ប្រាំ​សែន​រៀល​។ លេខ​៣​បាន​ពាន​១,​ទង់​លេខ​៣ មួយ និង​ថវិកា​១​លាន​រៀល​។

ទូក​មិន​បាន​ជ័យ​លា​ភី បាន​ទង់​អនុស្សាវរីយ៍​១ និង​ថវិកា លើកទឹកចិត្ត​៧៥​ម៉ឺន​រៀល​។ ទូក​ស្នោ​នីមួយ​ៗ ទទួល​បាន​ទង់​អនុស្សាវរីយ៍​១ និង​ថវិកា​លើកទឹកចិត្ត​៣០​ម៉ឺន​រៀល​។ អ្នក​អុំ​ខ្ទះត្នោត​២​គូ​(៤​នាក់​) ម្នាក់​ៗ​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​១៥​ម៉ឺន​រៀល​។ គណៈកម្មការ​បច្ចេកទេស ៦៧​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន​១០​ម៉ឺន​រៀល​។ ជាមួយ​គ្នា​នេះ ខេត្ត​ព្រះ​សីហ​នុ​ក៏​នឹង​បញ្ជូន​ទូក​ឈ្មោះ​ព្រះ​សី​ហនុមាន​ជ័យ​បារមី​ជំទាវ ម៉ៅ ជា​តំណាង​ខេត្ត ព្រះ​សីហ​នុ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន