ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ អាជ្ញាធរ​ភ្នំពេញ​ត្រៀម​ប្រើ​កម្លាំង​សរុប​ទ្វេរ​ដង

33

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​រសៀល​ថ្ងៃ​ទី​០៤ វិច្ឆិកា​នេះ​បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ដើម្បី​មាន​វិធានការ​ធ្វើ​យ៉ាងណា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​បុណ្យ​ឯករាជ្យ​ជាតិ​ប្រព្រឹត្ត​ទៅ ដោយ​រលូន​ទទួល​បាន​ជោគជ័យ និង​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​កក់ក្តៅ​។

Loading...

ក្នុង​កិច្ចប្រជុំ​នេះ​បាន ដាក់​ចេញ ជា​វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព ក្នុង​ឱកាស​ពិធី​ខួប​លើក​ទី​៦៦ ទិវា​បុណ្យ​ឯករាជ​ជាតិ​០៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​។ លោក ចេ​វ ហាក់ ស្នងការ​ង​នគរបាល​រាជធានី បាន​លើក​ឡើង​ពី​វិធានការ​ជុំវិញ​កិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ការ​បញ្ចៀស​ចរាចរ​រថយន្ត​ធុន​ធំ​។ ការ​រៀបចំ​ខួប​លើក​ទី ៦៦​ទិវា​បុណ្យ​ឯករាជ​ជាតិ​០៩ វិច្ឆិកា និង​កំណើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។

ការ​ត្រៀម​រៀបចំ​កន្លែង ស្នាក់​នៅ​សម្រាប់​កីឡាករ​អុំទូក​ស្នាក់​នៅ និង​ការ​រៀបចំ​ទីលាន​ប្រឆាំង​ទូក​។ ការ​ដាក់​ចេញ​នូវ​ផែនការ​សង្គ្រោះ​ទូក​លិច​ការ​សង្គ្រោះ​អ្នកជំងឺ និង​ផែនការ​ទទួលទាន​អំបុក ០៩ វិច្ឆិកា ២០១៩​។ ការ​រៀបចំ​តុបតែង​លម្អ​សោភ័ណ​ភាព អនាម័យ​បរិស្ថាន និង​អគ្គិសនី​។ ក្រៅពី​នោះ​ក៏​បាន​ពិភាក្សា​លើ​ការងារ​មួយ​ចំនួន​ទៀត​ជា​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​។
លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ឆ្នាំ​នេះ​ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដោយសារ​តែ​ឆ្នាំ​នេះ​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា។

ឬ​កំណើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឆ្នាំ​២០១៩​នៅ​ជាប់​គ្នា ដែល​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​សរុប​ទ្វេរ​ដង​ទាំង​កិច្ច​ការពារ​សន្តិសុខ និង​កិច្ច​ការពារ​ព្រះរាជ​ពិធីបុណ្យ​ការ​រៀបចំ​សណ្តាប់ធ្នាប់​បរិស្ថាន​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ភ្នំពេញ​បាន​បែងចែក​ភារកិច្ច និង​កំណត់​ទិស​ដៅ​រួច​ហើយ គឺ​មាន​អនុ​គណៈកម្មាធិការ​ចំនួន​៥​សម្រាប់​ដឹកនាំ និង​អនុវត្តន៍​ការងារ​តែ​ម្តង​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ