នាយក​រដ្ឋមន្ត្រី​ថៃ​មិន​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី ប្រើ​ទឹកដី​ថៃ​ចូល​កម្ពុជា​ឡើយ

65

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ បាន​បញ្ជាក់​ថា ប្រទេស​ថៃ​ទំនងជា​មិន​អនុញ្ញាត​ឱ្យ​លោក សម រ​ង្ស៊ី ស្ថាបនិក​គណបក្សប្រឆាំង​កម្ពុជា​ចូល​ទឹកដី​ថៃ​ទេ​។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ប្រា​យុទ្ធ (Prayuth Chan-ocha) បាន​លើក​ឡើង​ពី​ទំនាក់ទំនង​របស់​ថៃ ជាមួយ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក នៃ​អាស៊ាន​។

Loading...

លោក​ប្រា​យុទ្ធ​បាន​មាន​ប្រសាសន៍​ថា «​យោង​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​អាស៊ាន យើង​នឹង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ហើយ​យើង​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន មនុស្ស​ប្រឆាំង​រដ្ឋាភិបាល​ប្រើប្រាស់​ប្រទេស​ថៃ​សម្រាប់​សកម្មភាព​ណាមួយ​ដែរ​»​។

ខ្ញុំ​បាន​បញ្ជា​រឿង​នេះ​រួច​ហើយ ដូច្នេះ​គាត់​ប្រហែលជា​មិន​ចូល​ទេ​។ ការ​បញ្ជាក់​របស់​លោក ប្រា​យុទ្ធ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី សរសេរ​លិខិត​សុំ​លោក ប្រា​យុទ្ធ អនុញ្ញាត​ចូល​មក​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថៃ នៅ​ថ្ងៃ​ទី​៨ មុន​បន្តដំណើរ​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែ​ត​៕ ដោយ ៖ សហការី