លោក​ទណ្ឌិត សម រ​ង្ស៊ី មិន​អាច​ឡើង​យន្តហោះ​ចេញពី​បារាំង​បាន​ទេ

74

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី បាន​បរាជ័យ​នៅ​ក្នុង​គម្រោង​នៃ​ការ​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា ដោយ​រូប លោក​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ទី​ក្រុងប៉ារីស មក​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឡើយ​។

Loading...

ប៉ុន្តែ​លោក សម រ​ង្ស៊ី នៅ​តែ​មិន​អស់ចិត្ត ហើយ​បាន​និយាយ តាម​ហ្វេ​ស​ប៊ុ​កថា លោក​នឹង​រក​ផែនការ​ថ្មី​ដើម្បី​វិល​ត្រលប់​មក​កាន់​កម្ពុជា​វិញ ដោយ​ទាក់ទង​ជាមួយនឹង ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ហើយ​តាម​ច្រក​ប្រទេស​ជិតខាង​កម្ពុជា​មួយទៀត​។

លោក​មិន​បាន​ប្រកាស​កាលបរិច្ឆេទ ច្បាស់លាស់​ឡើយ​ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ អ្នកវិភាគ​ជា​ច្រើន​គិត​ថា លោក​ប្រហែលជា​នឹង​មិន​អាច​វិល​ត្រលប់​ដូចដែល​លោក​និយាយ​នោះ​ឡើយ​៕ ដោយ ៖ សហការី