ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ពិសារ​អំបុក​ខ្មែរ​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ

25

ខេត្តស្វាយរៀង ៖ នា​ព្រឹក​សៅរ៍ ១៣​កើត ខែកត្តិក ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​នៃ គណៈ​អភិបាល ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ (៩​វិច្ឆិកា​១៩៥៣-៩​វិច្ឆិកា​២០១៩)​។

Loading...

អង្គ​មិ​ទ្ទិញ​ទាំងមូល​សូម​សម្ដែង​នូវ​កត្តញ្ញូតាធម៌ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា​ព្រះបាទ​នរោត្ដម​សីហ​នុ អតីត​ព្រះ​មហា​វីរៈក្សត្រ​ព្រះ​វ​រាជ្យ​បិតា​ឯករាជ្យ​ជាតិ​បូរណភាព ទឹកដី និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​បាន​បូជា​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ផ្សះផ្សា​ជាតិ​ភាព​ចម្រុងចម្រើន និង​កិត្តិយស​ដល់​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​។

ចុងបញ្ចប់​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបជុំ​ទទួលទាន អំបុក​ខ្មែរ​ការពារ​ជាតិ សាសនា ព្រះ​ហា​ក្សត្រ ក្រោម​ម្លប់​សន្តិភាព សាមគ្គីភាព ភាព​សប្បាយ​រីករាយ ក្នុង​នាម​ខ្មែរ​តែ​មួយ​។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៩ នៅ​ខាង​មុខ​រង្វង់​មូល​វិមាន ឯករាជ្យ​ក្រុង​ស្វាយ​រៀង​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១,០០០​នាក់​។ បន្ទាប់​ពី​អាន​ស​ន្ទ​រក​ថា រួច​មក​ពិធី​បង្ហោះ​ប៉ោង​ៗ និង​ពិសារ​អំបុក​រួម​គ្នា​នៅ​ខាង​មុខ​វិមាន​ឯករាជ្យ​ស្វាយ​រៀង​បង្ក​ឲ្យ​មានការ​សប្បាយ រីករាយ​ក្រៃ​លែង​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន