ខេត្តឧត្តរមានជ័យ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្ត លោក ឃិន ញាណ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ង៉ែត្រ ចាន់ថុន នាយសេនាធិការរងចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមទាំងលោកមេបញ្ជាការ លោកមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ និងកងពលតូចថ្មើជើងលេខ៨ បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នងជូនដល់សិស្សឆ្នើម ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ជាប់និទេ្ទសAតែម្នាក់គត់នៅខេត្តឧត្តរមានជ័យ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សិស្សឆ្នើមប្រឡងជាប់់បាននិទេ្ទសAរូបនេះឈ្មោះ កែវ ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មានឪពុកឈ្មោះ កែវ ឡន អាយុ៤៥ឆ្នាំ ម្តាយឈ្មោះតែម សាន្ត អាយុ៤០ឆ្នាំ មានបងប្អូន៣នាក់(ស្រីម្នាក់) ។ ឪពុកម្តាយរបស់យុវសិស្សឆ្នើមរូបនេះរៀបរាប់ថា រូបគាត់ទាំង២នាក់ប្តីប្រពន្ធមានជីវភាពក្រីក្រណាស់ ជួនកាលពុំមានលុយឲ្យកូនទៅរៀនទេ តែទោះជាបែបណាកូននៅតែតស៊ូក្នុងការសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យប
្រឡងទទួលបាននិទេ្ទសA ធ្វើឱ្យពួកគាត់េជាឪពុកម្តាយមានការរំភើបចិត្តខ្លាំងណាស់ ។

លោកឧត្តមសេនីយ៍ទោ ង៉ែត្រ ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា សិស្សឆ្នើមដែលប្រឡងបាក់ឌុបទទួលបាននិទេ្ទសAរូបនេះ បានទទួលអំណោយពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវម៉ូតូមួយគ្រឿងនិងផ្ទះមួយខ្នង បើគិតជាទឹកប្រាក់ជាង៧.០០០ដុល្លារអាមេរិក និងបានប្រគល់ជូនកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក ៕




