កើតជា​មនុស្ស​ត្រូវ​រៀន​រស់​ជាមួយនឹង​បញ្ហា

ពុទ្ធឱវាទ​តែង​បង្រៀន​មនុស្ស​ឱ្យ​ដើរទៅ​រក​សេចក្តីចម្រើន និង​អប់រំ​មនុស្ស​ឱ្យ​ធន់​នឹង​ជីវិត តស៊ូ​រាល់​ឧបសគ្គ​នានា ទើប​ទ្រទ្រង់​នឹង​បញ្ហា​ដែល​ពើបប្រទះ​រាល់ថ្ងៃ​បាន តែបើ​ជីវិត​មិន​មានការ​អប់រំ​តាម​ផ្លូវធម៌ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​ក្តី​កង្វល់ គឺ​ខ្វល់​រហូត​ខូចចិត្ត​ចង់​សម្លាប់​ខ្លួន​ក៏​មាន ។

បុគ្គល​ដែល​មិន​ស្គាល់​សេចក្តី​ពិត​រមែង​យល់​ថា លោក​នេះ​ងងឹត​ណាស់ លោក​នេះ​អយុ​ត្តិធម៌​ណាស់ បើ​គេ​មិន​បានរ​ត់រក​ព្រះធម៌​ជាទី​ពឹង​ដើម្បី​អប់រំ​ផ្លូវចិត្ត​រម្ងាប់​អារម្មណ៍​ទេ គេ​នឹង​តក់ស្លុត អស់សង្ឃឹម​ក្នុង​ជីវិត​ព្រោះតែ​រឿងរ៉ាវ​ក្នុង​លោក​នេះ​ជាក់​ជា​មិន​ខាន ។

ឯ​អ្នក​ដែល​មាន​ព្រះធម៌​ជាទី​ពឹង​វិញ​នឹង​នាំ​ជីវិត​ផុត​អស់​ទុក្ខ​កង្វល់ ព្រោះ​យល់​ថា លោក​នេះ​គឺ​វា​តែ​បែប​ហ្នឹង គ្មាន​អ្វី​ឋិតថេរ ទៀងទាត់​ទេ វិបល្លាស​សុខទុក្ខ​របស់​សត្វ​រមែង​កើត​មាន​ជា​និច្ច ។

ព្រះធម៌​តែង​បង្រៀន​មនុស្ស​ឱ្យ​រៀន​រស់​ជាមួយនឹង​ការ​បាន​និង​ការ​បាត់បង់ រៀន​រស់​ជាមួយ​បញ្ហា មិន​សោមនស្ស មិន​ទោមនស្ស​នឹង​ការ​រស់​នៅឡើយ ។ (ដោយសាន សារិន)