ឥ​ទិ្ធ​ពល​ដុល្លារ​អា​មេ​រិ​ក​ខ្លាំង​ប៉ុនណា​នៅ​ស​ប្តា​ហ៍​នេះ

ក្នុង​ស​ប្តា​ហ៍​នេះ ​យើង​មាន​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ដឹង​ពី​ហាងឆេង​នៃ​អត្រា​ប្តូរ​ប្រាក់​បន្ទាប់​ពី​ពិធីបុណ្យ​អុំទូក​បាន​បញ្ចា​ប់ ដូច្នេះ ​សូម​មក​ដឹង​ពី​ហាងឆេង​ដុល្លារ​អា​មេ​រិ​ក​ ធៀប​ជាមួយ​ប្រាក់​បណ្តា​ប្រទេស​នានា​ដែល​ក្នុង​នោះ​ ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

Loading...

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារអេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី១៥ ​ខែវិច្ឆិកា ឆ្នាំ២០១៩​មកនេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៦៣,០០​រៀល អត្រា​លក់ ៤.០៧៨,០០​រៀល​, ១​ដុល្លារ​មាន​អត្រា​ទិញ ១០៧,២០​យ៉េន​ជប៉ុន អត្រា​លក់ ១១០,៥០​យ៉េន​ជប៉ុន​។ ទន្ទឹម​នោះ ១​ដុល្លារ​មាន​អត្រា​ទិញ ៣០,០៤០៦​បាត​ថៃ អត្រា​លក់ ៣០,៤៩០៦​បាត​ថៃ និង ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ២៣.១០០,០០​ដុ​ង​វៀតណាម អត្រា​លក់ ២៣.​៦០០,០០​ដុ​ង​វៀតណាម​។

ដោយឡែក​កាលពី​ថ្ងៃ​ទី ១៤​ខែវិច្ឆិកា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៦២,០០​រៀល អត្រា​លក់ ៤.០៧៦,០០​រៀល​, ១​ដុល្លារ​មាន​អត្រា​ទិញ​១០៧,៨០​យ៉េន​ជប៉ុន អត្រា​លក់ ១១០,៣០​យ៉េន​ជប៉ុន​, ១​ដុល្លារ​មាន​អត្រា​ទិញ ៣០,០៩៦២​បាត​ថៃ អត្រា​លក់ ៣០,៣៦៥៧​បាត​ថៃ និង ១​ដុល្លារ​មាន​អត្រា​ទិញ ២៣.១០០,០០​ដុ​ង​វៀតណាម អត្រា​លក់ ២៣.៦០០,០០​ដុ​ង​វៀតណាម​៕