មាន​តែ​ព្រះពុទ្ធ​១​អង្គ​គត់​ដែល​សាង​មហា​កម្លាំង

ទម្រាំ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ព្រះ​អង្គ​បាន​កសាង​មហា​កម្លាំង​ទាំង​ប្រាំ​អស់​ច្រើន​អស​ង្ខេយ្យ​ណាស់​មក​ហើយ ដែល​កម្លាំង​នេះ​កុំ​ថា​ឡើយ​មនុស្ស​លោកធម្មតា សូ​ម្បី​តែ​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​អង្គ​បាន​ឡើយ ។ កម្លាំង​ទាំង​៥​យ៉ាងនោះ​គឺៈ

១-​សទ្ធា​ពល កម្លាំង​សទ្ធា គឺ​ជឿជាក់​ច្បាស់លាស់​ណាស់

២-​ហិរិ​ពល កម្លាំង​ហិរិ សេចក្តី​ខ្មាស​អំពើអាក្រក់

៣-​ឱត្តប្ប​ពល កម្លាំង​ឱត្តប្បៈ សេចក្តី​ខ្លាច​បាប

៤-​វិ​រិ​យ​ពល កម្លាំង​ព្យាយាម យក​ការ​ព្យាយាម​ជា​ធំ

៥-​បញ្ញា​ពល កម្លាំង​ប្រាជ្ញា មាន​បញ្ញា​ច្រើន​លើស​មនុស្ស និង​ទេវតា ។

មហា​កម្លាំង​ទាំង​៥​នេះ​តែង​ស្ថិត​នៅ​ក្នុង​បេះដូង​ព្រះ​អង្គជា​និច្ច ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​មិន​បោះបង់ គឺ​ប្រតិបត្តិ​រហូត​ដល់​ទ្រង់​ចូល​កាន់​ព្រះ​និព្វាន ។ (ដោយសាន សារិន)