ផ្អើល​ឆោឡោ​!!! ដង​ស្ទូចនៅ​កម្ពស់​​ជាង​១០​ជាន់ ទ្រេត​.​ក​ចុះ​ក្រោម

279

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ដង​​ស្ទូច ការដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ទ្រេត​.​ក​ដង​ស្ទូច​ចុះ​មក​ក្រោម បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ក្នុង​ការដ្ឋាន​មួយ​កន្លែង នៅ​ម្តុំ​ចំការ​ស្ពី ស្ថិត​ក្នុងភូមិ​០២ សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

Loading...

ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ មាន​កើត​ករណី​ទ្រេត​.​ក​ដង​ស្ទូច (Tower Crane) ១​កន្លែង ដែល​មាន​កម្ពស់​ជាង​១០​ជាន់ ទីតាំង​នៅ​ក្បាលដី​លេខ ៖ 1007 ក្នុងភូមិ​២ សង្កាត់​៤​។

ហើយ​បើ​តាម​ការ​បំភ្លឺ និង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​ទ្រេត​.​ក​ដង​ស្ទូច​ចុះ​មក​ក្រោម (Tower Crane) នេះ គឺ​ដោយសារ​អ្នកម៉ៅការ​សាងសង់​បាន​ឡើង​រុះរើ​ដង​ស្ទូចនេះ​ខុស​លក្ខណៈ​ប​ច្ចក​ទេស ធ្វើ​ឲ្យ​ដង​ស្ទួ​ច​ផ្នែក​ខាងលើ បាន​ទ្រេត​ចុះ​មក​ក្រោម ហើយ​ករណី​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ទាំងអស់​។

លោក​បន្ត​ថា វិធាន​ការណ៍​ចំពោះ​មុខ​នេះ គឺ​ក្រុមការងារ​បាន​សម្រេច​ផ្អាក​ការ​សាងសង់​ការដ្ឋាន​នោះ​ទាំងស្រុង និង​ជម្លៀស​កម្មករ​ដែល​កំពុងធ្វើការ​ចេញពី​ការដ្ឋាន​ទាំងអស់ ។ ហើយ​ក្រុម​ការងារ​បាន​ហ៊ុម​ព័ទ្ធ​ការដ្ឋាន​ខាងលើ និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​ខាង​នោះ គឺ​ត្រូវ​ចាកចេញ​ជា​បណ្តោះអាសន្ន ។

ហើយ​ខណៈ​ពេល​នេះ ក្រុមការងារ​ជំនាញ និង​អាជ្ញាធរ​ក្រុង​-​ខេត្ត បាន​ដាក់​កម្លាំង​នៅ​ប្រចាំការ​តាមដាន និង​រក​វិធី ដើម្បី​ដោះស្រាយ​កាត់​ដង​ស្ទូច​ចុះ​មក​ក្រោម​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)