វិធី​ថែរក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​នាំ​ទ្រព្យ​ដល់​អ្នក

អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ជោគជ័យ​ក្នុង​ជីវិត​ការងារ និង​អាជីវកម្ម​តែងតែ​រាប់អាន​ជាមួយ​មនុស្ស​ដែល​ជួយ​ជំរុញ​ភាព​ជោគជ័យ​របស់​ពួក​គេ ។ ប៉ុន្តែ​ក្រៅពី​ជ្រើសរើស​មនុស្ស​ដែល​ត្រឹមត្រូវ​ហើយ​ពួក​គេ​ត្រូវ​ចំណាយ​ពេលវេលា និង​កម្លាំង​ជា​ច្រើន ដើម្បី​ថែរក្សា​ទំនាក់ទំនង​ទាំងនោះ ។

Loading...

សូ​ម្បី​តែ​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង វា​រ៉េ​ន បា​ហ្វេ (Warren Buffett) ក៏​យល់​ស្រប​ថា ការ​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​រាប់អាន​បាន​ត្រឹមត្រូវ​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​ធំ​ៗ​ដែរ​។ ដូច្នេះ​ដើម្បី​បង្កើត និង​មើលថែ​ទំនាក់ទំនង​ទាំងនេះ អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​អនុវត្ត​វិធីសាស្ត្រ​ខាងក្រោម​នេះ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​៖

១. ខ​ល​សួរសុខទុក្ខ

ការ​ខ​ល​ទៅ​សួរសុខទុក្ខ​អ្នក​ម្ខាង​ទៀត​ប្រៀប​បានជា​វិធី​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​មនុស្ស​ម្នាក់​នោះ ខណៈ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​កាន់តែ​យល់​ដឹង​បន្ថែម​ពី​មនុស្ស​ម្នាក់​នោះ​។

២. ខ​ល​ជូនពរ​ថ្ងៃកំណើត

វា​ជា​ជំហាន​សំខាន់​មួយ​ព្រោះ​ពេល​ដែល​អ្នក​ជូនពរ​ថ្ងៃ​កំណត់​មនុស្ស​ម្នាក់ វា​បង្ហាញ​ទៅ​មនុស្ស​ម្នាក់​នោះ​ថា ពួក​គេ​ជា​មនុស្ស​សំខាន់​សម្រាប់​អ្នក ។

៣. ខ​ល​អបអរ​រឿង​សំខាន់​ៗ​ក្នុង​ជីវិត

ការ​អបអរ​រឿង​សំខាន់​ៗ​ក្នុង​ជីវិត​ដូច​ជា ការ​ចាប់កំណើត​របស់​ទារក ការ​រៀប​អាពាហ៍ពិពាហ៍ ឬ​ការ​ឡើង​តំណែង​ជាដើម ។ អ្នក​ដែល​ទទួល​បានការ​អបអរ​ពី​អ្នក​នឹង​មិន​ភ្លេច​ពី​ការ​យកចិត្តទុកដាក់​របស់​អ្នក​ឡើយ ។

៤. ពង្រីក​ទំនាក់ទំនង​ដែល​អ្នកមាន

អ្នក​អាច​ចូលរួម​កម្មវិធី​អាជីវកម្ម ឬ​ចូលរួម​សមាគម​ន៍​ពាណិជ្ជកម្ម ឬ​អង្គការ​ផ្សេង​ៗ ព្រោះ​វា​ជា​ឱកាស​ដែល​អ្នក​អាច​ជួយ​ជាមួយ​មនុស្ស​ដែល​មាន​ឥទ្ធិពល​ក្នុង​វិស័យ និង​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​ពួក​គេ​បាន​។

មនុស្ស​ម្នាក់​ៗ​អាច​ជោគជ័យ​អាស្រ័យ​ទៅ​លើ​មនុស្ស​ដែល​យើង​រាប់អាន និង​ចំណាយពេល​ច្រើន​ជាងគេ​ជាមួយ​។ ប្រសិនបើ​អ្នក​ចង់​បង្កើត​និង​បង្កើន​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន អ្នក​ត្រូវ​តែ​វាយតម្លៃ​ម្តងទៀត​ទៅ​លើ​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​អ្នក​ដទៃ និង​សម្រេច​ថា​វា​ជា​ទំនាក់ទំនង​ដែល​មិន​មាន​ប្រយោជន៍ ឬ​មាន​ប្រយោជន៍​សម្រាប់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់